ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌធ្វើការឃាត់ខ្លួនដហូតថ្នាំញៀន២កញ្ចប់ធំនិងសម្ភារៈល្មើសច្បាប់មួយចំនួនទៀត។ក្រោយពីប៉ូលីសធ្វើ កាស្រាវជ្រាវ ស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
តាមនគរបាលបានឲ្យដឹងថា កម្លាំងជំនាញ ក្រោមបញ្ជារបស់លោក ម៉ក់ ហុង អធិការខណ្ឌ សែនសុខ ជម្រុញធ្វើយ៉ាងណា ឲ្យយកចិត្តទុកដាក់ ក្នុងការ បង្កា និងបង្ក្រាបរាល់បទល្មើសកើតមានក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ហើយនៅរសៀលថ្ងៃទី២៤ ខែតុលា នេះកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឈានដល់ចុះបង្ក្រាបជាក់ស្តែងដល់ទីតាំងជួញដូរថ្នាំញៀនខាងលើ ជ៊ឃាត់ខ្លួនជនសង្ស័យបាន៣នាក់។
ទី១/ឈ្មោះ អន តុលា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់ទឹកកក មានទីលំនៅកន្លែងកើតហេតុ ។
ទី២/ឈ្មោះ អ៊ុំ តក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ទឹកកក ។
ទី៣/ឈ្មោះ បាន ស្រីទូច ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
នគរបាលបន្តទៀតថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ ជួញដូរថ្នាំញៀន សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន២កញ្ចប់ធំ និងកញ្ចប់តូចៗ មួយចំនួនទៀតជញ្ជើងថ្លឹងថ្នាំញៀន១គ្រឿង សម្ភារៈ ពាក់ព័ន្ធមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ តុង សីហា