ឆក់ថង់លុយបានហើយ តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយកម្លាំងសន្តិសុខផ្សារអូឫស្សី​ ឃាត់ខ្លួន​ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ថង់លុយនៅក្នុង​បេនឡានអូរឫស្សីបានសម្រេច​ តែរត់គេចមិនរួច។​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​ ៩និង៤០នាទីព្រឹក​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៧​ ដែលស្ថិតក្នុងបេនឡានផ្សារអូរឫស្សី​ សង្កាត់អូរឫស្សី១​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សែន ដា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំអន្លង់ក្ងាន ខណ្ឌសែនសុខ ។ចំណែកជនរងគ្រោះមានឈ្មោះ ជុំ លីណូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់សុី ស្នាក់នៅខេត្តកំពង់ស្ពឺ។

បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថាមុនពេលកើតហេតុ រូបខ្ញុំបាបបើករថយន្តមកពីខេត្តកំពង់ស្ពឺ ហើយបានមកឈប់នៅបេនឡានអូរឫស្សី មួយសន្ទះក្រោយមកស្រាប់តែមានជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ថង់លុយរបស់ខ្ញុំដែលនៅក្នុងរថយន្ត ហើយជនសង្ស័យបានរត់សំដៅទៅម៉ូតូម៉ាកស្មាស់វី១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CH.3392 ភ្លាមៗនោះខ្ញុំក៏ស្រែកថាចោលក៏ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយកម្លាំងសន្តិសុខផ្សារអូរឫស្សី​ ដែលប្រចាំការនៅក្បែរនោះបាននាំគ្នាដេញចាប់ភ្លាមៗដោយសារតែប្រជាពលរដ្ននៅក្បែរនោះនាំគ្នាខឹងខ្លាំងពេកក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយអោយជនសង្ស័យបែកមុខទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍អូឬស្សី១ដើម្បីសាកសួរបន្ត។ ចំណែកថង់លុយដែលមានលុយ១លាន៥០ម៉ីនរៀលត្រូវបានសមត្ថកិច្ខប្រគល់អោយទៅម្ចាស់ដើមវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរឬស្សី១ នាំមកឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print