ស្រ្ដីថ្មើរជើងម្នាក់ទទួលរងបួសធ្ងន់ ខណៈឆ្លងផ្លូវត្រូវម៉ូតូកង់បីបុកពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីវ័យចំណាស់ជាអ្នកថ្មើរជើងម្នាក់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូកង់បីបុកពេញមួយទំហឹងរងបួសធ្ងន់ ខណៈបញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង នីភេទស្រី អាយុ៨៦ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល រីឯអ្នកបើកបរម៉ូតូកង់បីឈ្មោះ ឈុំ សំអាត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មដា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្រ្ដីរងគ្រោះឈ្មោះ ម៉េង នី ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨០ លុះមកដល់ចំណុចកើតហេតុស្រាប់តែស្រ្ដីរងគ្រោះរូបនេះបានឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ដោយពុំមើលឆ្វេងមើលស្ដាំនិងប្រុងប្រយ័ត្ននោះទេ ខណៈនោះផងដែរក៏មានម៉ូតូកង់បី (តុកតុក) បើកបរដោយឈ្មោះ ឈុំ សំអាត់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកស្រ្ដីរងគ្រោះជាអ្នកថ្មើរជើងពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនិងផ្លូវទទួលរងរបួសធ្ងន់ បានបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលនៅក្បែរនោះ ហៅរថយន្ដសាមុយដឹកស្រ្ដីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលស្រ្ដីរងគ្រោះបានដាច់ខ្យល់ស្លាប់ខណៈដល់មន្ទីរពេទ្យ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានធ្វើការអន្ដរា គមន៍ឃាត់ខ្លួនបុរសជាអ្នកបើកបរម៉ូតូកង់បីនិងវាស់វែងកន្លែងកើតហេតុកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះគឺបណ្ដាលមកស្រ្ដីរងគ្រោះជាអ្នកថ្មើរជើងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនមើលមុខមើលក្រោយមុនពេលឆ្លងផ្លូវ ទើបត្រូវម៉ូតូកង់បីបុករងបួសរហូតដល់ស្លាប់យ៉ាងបែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print