យុវជន៩នាក់ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញះ  ប៉ូលិសខណ្ឌសែនសុខបានឃាត់ខ្លួនក្រុមយុវជនចំនួន៩នាក់ជាបន្តបន្ទាប់កាលពី យប់ថ្ងៃទី២៤និង២៥ខែតុលាឆ្នាំ២០១៧ ដោយជាប់ចោទពីបទពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ ដោយការធ្វើតេស្តត្រួតពិនិត្យទឹកនោមពូកគេ ខណះពេលកំពុងធ្វើដំណើរ។

ពាក់ព័ន្ឋការឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ខាងលើនេះ ប៉ូលិសនិយាយថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានប្រទះឃើញពួកគេជិះម៉ូតូ តាមផ្លូវសាធារណះ ដោយមានការសង្ស័យក៏​បាន ឃាត់ឆែកឆេនិងត្រួតពិនិត្យទឹកនោម ជាលទ្ឋផលបង្ហាញថា ទឹកនោមពួកគេមានផ្ទុកនូវសាធាតុញៀនទាំងអស់ ទើបធ្វើការឃាត់ខ្លួនតែម្តង ។

ប៉ូលិសប្រាប់ថា៖ ជនសង្ស័យ៥នាក់ទៀត ត្រូវបានចាប់ខ្លួន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ដែលមានឈ្មោះ ចាន់ គឹមសន អាយុ២១ឆ្នាំ។ ២ .ឈ្មោះ គង់ ប៊ុនតឺម អាយុ១៩ឆ្នាំ ពួកគេគ្មានមុខរបរច្បាស់លាស់ មានទីលំនៅម្តុំសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ  ៣.ឈ្មោះ ទុយ សម្បត្តិ អាយុ១៨ឆ្នាំ។ ៤.ឈ្មោះ សៀង សុខរី អាយុ១៨ឆ្នាំ ៥. ឈ្មោះ ហាក់ ប៊ុន សារ៉ាក់ អាយុ២១ឆ្នាំ។ក្រុមជនជាប់ចោទទាំងអស់ខាងលើនេះ តាមរបាយការណ៍របស់ប៉ូលិសបានអោយដឹងថា ពួកគេគ្មានមុខរបរឬការងារពិតប្រាកដទេ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង៩នាក់នោះ មាន៤នាក់ត្រូវបានឃាត់ខ្លួននៅតាមផ្លូវក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា មានឈ្មោះ ១. ទូច ដា អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ក្រាំងធ្នង់។ ២ .ឡុច ទូច អាយុ២៤ឆ្នាំ  ៣.ខុន វ៉ាន់ អាយុ១៨ឆ្នាំ។ ៤ .សុង ឫទ្ឋីស័ក្ត អាយុ២០ឆ្នាំ។ ពួកគេគ្មានមុខរបរធ្វើទាំងអស់គ្នា។

សមត្ថកិច្ចបាននិយាយថា នេះជាយុទ្ឋការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ដែលជាការអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print