មកផ្សារទិញម្ហូបចាញ់បោកក្រុមទម្លាក់យោងអស់លុយជាង២ពាន់ដុល្លារនៅផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញៈ ស្រ្តីម្នាក់សង្ស័យត្រូវថ្នាំសណ្ដំវង្វេងស្មារតីបានដោះគ្រឿងអង្ការ ដូរយកគ្រាប់ឃ្លីដែកមួយកូនថង់មកវិញ ហើយពេលភ្ញាក់ដឹងខ្លួន ទើបដឹងថា ចាញ់បោកគេ រត់មកប្ដឹងសមត្ថកិច្ចអោយជួយតាមចាប់ជនល្មើស។

ហេតុការណ៍នេះកើតហេតុ កាលវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចក្បែរសាលារៀនបឋមសិក្សាផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

NKD-36x6_outline

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ជនរងគ្រោះមានឈ្មោះ ចន្ថា ធីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ នៅបុរីហាយធិច ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខក្រុមជនសង្ស័យ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print