ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន២០នាក់ត្រូវប៉ូលិសខណ្ឌសែនសុខបញ្ជួនទៅតុលាកាក្នុងសំណុំរឿង៦ករណីបន្ទាប់ពីធ្វើការសាកសួចប់សព្វគ្រាប់។ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ
ប៉ូលិសបានប្រាប់ថា៖ ការបញ្ជួនជនសង្ស័យទាំង២០នាក់ទៅតុលាកានាព្រឹកនេះមានចំនួន៦ករណីក្នុងនោះ អ្នកប្រើប្រាស់៤ករណីជួញដូរ១/ករណី ហឹង្សាវាយគ្នាទៅវិញទៅមក១/ករណី។
ប៉ូលិសប្រាប់ទៅថាក្នុង៦ករណីនេះមានករណីប្រើប្រាស់១២នាក់ករណីជួញដូរ៣នាក់ក្នុងស្រីម្នាក់ករណីហឹង្សាវាយគ្នាទៅវិញទៅមកមាន៥នាក់។ ហើយជនសង្ស័យទាំងអស់នេះគឺកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ក្នុងខណ្ឌសែនសុខនាពេលកន្លងមកហើយបានធ្វើតេសទឹកនោមនិងស្របតាមយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ៕ ដោយ៖ តុង សីហា
...