ម៉ូតូស៊ុយសុីគីនិចបើកលឿនមិនប្រយ័ត្ន ដួលចូលក្រោមរថយន្តដឹកស្រាបៀ រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ព្យាយាមបើកជែងរថយន្តដឹកស្រាបៀពី​ខាង​ស្តាំស្រាប់ តែថយន្តបត់ចូលឃ្លាំងធ្វើអោយអ្នកបើកបរម៉ូតូចាប់ហ្វាំងមិនទាន់ដួលចូលក្រោមរថយន្តសំណាងល្អអ្នកបើកបរម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះកើរឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចជិត​ខារ៉ាអូខេយីហោ ទីក្រុងសប្បាយ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយនដាយ ពណ៌ក្រហម ជាប្រភេទរថយន្ត៣ភ្លៅដឹកស្រាបៀរភ្នំពេញរបស់ក្រុមហ៊ុនឯកជន ពាក់ស្លាកលេខ ព្រះសីហនុ 3A-2391។ បើកបរដោយបុរសម្នាក់ ទើបតែដឹកស្រាបៀរភ្នំពេញចេញមកពីខេត្តកំពង់ឆ្នាំងបំណងបើកទៅឃ្លាំងនៅកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក៏បានស៉ីញ៉ូបំរុងស្តាំចូលទៅក្នុងឃ្លាំង ខណះពេលនោះស្រាប់តែមានម៉ូតូបើកមកពីក្រោយមួយគ្រឿងទៀតម៉ាក ស៊ុយស័រគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CH-6179 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនហើយព្យាយាមវ៉ាជែងខាងស្តាំរថយន្តដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តបត់ស្តាំបណ្តាលអោយកៀរម៉ូតូចូលទៅក្រោមរថយន្តកិនអូសរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តការខូចខាតបន្តិចបន្តូច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថ​កិច្ចជំនាញចរាចរណ៍អោយចុះមកធ្វើការវាស់វែងយករថយនត្តនិងម៉ូតូទៅរក្សាទុុកនៅអធិការដ្ឋាននគរ​បាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print