ភ្នំពេញ ៖ ស្រ្តីម្នាក់ដើរសុខៗស្រាប់ដួលសន្លប់ដេកនៅតាមចិញ្ចើមផ្លូវដោយស្លៀកទុងជាតិសានពាក់អាវយឺតដៃខ្លីគេសង្ស័យថាបែកថ្នាំញៀនបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧នៅចំណុចមុខកន្លែងលក់កូនផ្កានិងឈើស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ភូមិទួលថ្ងាន់សង្កាត់ទួលសង្ក២ខណ្ឌឫស្សីកែវ។
ស្ត្រីដែលដើរសុខៗដួលសន្លប់ដែលគេសង្ស័យថាបែកថ្ងំញៀននោះមានអាយុប្រហែល៤០ឆ្នាំហើយមិនត្រូវបានគេស្គាល់ឈ្មោះនិងផ្ទះស្នាក់នៅឡើយទេត្រូវបានសមត្ថកិច្ចហៅរថយន្តម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលំម៉ែត្រផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនោះដើរស្មើជើងតាមផ្លូវលេខ៥៩៨ក្នុងទិសដៅជើងទៅត្បូងខណៈមកដល់ចំណុចកើតហេត់ខាងលើស្រាប់តែដើរសុខៗដួលសន្លប់បាត់មាត់បាត់កហើយត្រូវបានប្រជាពលរដ្ឋធ្វើដំតាមផ្លូវបាននាំគ្នាជួយលើកដាក់មកខាងចិញ្ចើមផ្លូវរួចរាយការប្រាប់សមត្ថកិច្ចមូលរដ្ឋានចុះមកកន្លែងកើតហេតុហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោហបន្តាន់នៅមន្ទីពេទ្យកាលម៉ែត្យផងដែរហើយដមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីរកក្រុមគ្រួសារមកទទួល៕អរុណរះ