ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសម្រេចធ្វើការបណ្តេញជនជាតិចិន៦១នាក់ មានស្រី១៣នាក់ ចេញពីប្រទេសកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដោយយកយន្តហោះពិសេស១គ្រឿងមកទទួល ។
គួររំឭកថា ជនជាតិចិនទាំង៦១នាក់ខាងលើនេះ ត្រូវបានបង្ក្រាបនិងឃាត់ខ្លួន កាលពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ធ្វើឡើងនៅតាមទីតាំងរាជធានី-ខេត្ត ពាក់ព័ន្ធនឹងករណីឆរបោក គំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណេត ៕ សីហា
...