ភ្នំពេញ ៖ ដើម្បីបង្កើនសមត្ថភាពក្នុងការទប់ស្កាត់ ក៏ដូចជាការការពារសុវត្ថិភាពសន្តិសុខ និង វិធីជួយសង្គ្រោះអាយុជីវិតមនុស្ស នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលដ៏ខ្លីខាងមុខនេះ កម្លាំងនាយកដ្ឋាននគរបាលការពារចំនួន៣៥នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារបានបើកការហ្វឹកហាត់អំពីជំនាញ របៀបសង្គ្រោះក្នុងទន្លេ ដើម្បីត្រៀមចូលរួមការពារសុវត្ថិភាព សន្តិសុខ តាមដងទន្លេ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ។
លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារបានឲ្យដឹងថា កម្លាំងនាយកដ្ឋាន នគរបាលការពារបានត្រៀមលក្ខណៈរួចជាស្រេច ទាំងកម្លាំងសរុប មធ្យាបាយសរុប ដើម្បីត្រៀមចូលរួមការ ពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ៕ ជាយក្រុង