ភ្នំពេញ៖ ស្ត្រីជាកម្មការនីរោងចក្រម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលជាន់ទីមួយម្នាក់ឯងសង្ស័យខ្យល់គ បង្ករភ្ញាក់ផ្អើដល់ប្រជាពករដ្ឋជិតខាងកាលពីម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៨តុលា២០១៧នៅចំណុចបន្ទប់ជួលជាន់ទី១ផ្លូវបេតុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
សពស្ត្រីខាងលើឈ្មោះ ង៉ែត ចន្ថា អាយុ ២៦ឆ្នាំ មុខរបរកម្មការនីកាត់ដេរស្នាក់នៅបន្ទប់ជួលជាន់ទី១ផ្លូវបេតុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងមានស្រុក កំណើតភូមិស្រែរោងឃុំភ្នំកុងស្រុកអង្គរជ័យខេត្តកំពត។
ប្រភពពីបុរសម្នាក់ឈ្មោះឈិត ពិសី អាយុ៣៨ឆ្នាំមុខរបរជាងដែកស្នាក់នៅបន្ទប់ជួលក្បែស្ត្រីដែលស្លាប់ខាងលើបានប្រាប់សមត្ថកិច្ចថាក្រោយពីខ្លួនត្រឡប់មកពីធ្វើការវិញបានឮប្រពន្ធប្រាប់ថាបាត់មិនឃើញ
ចេញពីបន្ទប់ជួលតាំងពីថ្ងៃ២៧តុលា២០១៧មកម្លេះមិនដឹងកើតអីទេពេលនោះដោយសារបន្ទប់ជួលនៅជិតគ្នាគាត់និងប្រពន្ធបានដើរទៅគោះទ្វាហៅមិនឮសំលេងឆ្លើយក៍ចុះមកហៅកូនម្ចាស់ផ្ទះអោយឡើងទៅជួយមើលពេលនោះពួកគេបាននាំគ្នារុញទ្វាចូល(មិនដាក់ខាងក្នុងទេ)ក៍ឃើញស្ត្រីខាងលើដេកស្លាប់ម្នាក់ឯងមិនដឹងតាំងពីពេលណាទៅហើយ។
ប្រភពដដែលបានប្រាប់ទៀតថាកន្លងមកស្ត្រីដែលស្លាប់ខាងលើតែតែប្រាប់អ្នកជិតខាងថាគាត់មិនសូវស្រួលខ្លួនហើយខំប្រឹងធ្វើការទាំងឈឺទាំងជាមិនហ៊ានទៅមន្ទីពេទ្យទេដោយទ្រមទម្រមដល់ថ្ងៃឈប់សម្រាកទៅស្រុកតែម្តង។
ក្រោយបង្ករភ្ញាក់ផ្អើម្ចាស់ផ្ទះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពខាងលើឃើញថាស្ត្រីខាងលើស្លាប់ដោយសារខ្យល់គហើយបានទំនាក់ទំនងក្រុមក្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។សុខាសែនជ័យ