ភ្នំពេញៈ នារីម្នាក់បានស្លាប់ខណៈចេញពីមកលេងមជ្ឃមណ្ឌកំសាន្តរ៉កហើយបានមកជួលផ្ទះសំណាក់វល្លិ៍មាសក៏មានអាការ:ស្លេកស្លាំងហើយក៏បានដឹកយកទៅមុនី្ទពេទ្យកាល់ម៉ែតត្រូវបានស្លាប់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១ខែវិឆ្ឆិកាឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់វល្លិ៍មាស ផ្លូវលេខ ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះស្លាប់មានឈ្មោះ បូ សំភី ស្រីអសយុ២៥ឆ្នាំមុខរបរបុគ្គលិកខារា៉អូខេស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។
បើតាមប្រភពពត៌មានពីនារីជាមិត្តជនរងគ្រោះមានឈ្មោះ មុំ នារតីហៅលីនណា ភេទស្រីអាយុ២៥ឆ្នាំមុខរបរដូចគ្នាស្នាក់នៅកន្លែងធ្វើការនិងមិត្តភ័ក្រ្តទី២កុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំមុខរបរជាមួយគ្នាស្នាក់នៅកន្លែងធ្វើការបានប្រាប់សមត្ថកិច្ចថាដោយពួកគាត់ជាមិត្តភ័ក្រ្តបានមកដល់ភ្នំពេញថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧គោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីហើយនៅពេលយប់មិញបានហូបាយនិងដើរកំសាន្តលុះដល់ម៉ោង០០និង១០នាទីកណ្ដាលអាធ្រាត្រក៏នាំគ្នាចូលមជ្ឃមណ្ឌលកំសាន្តរ៉កហើយលុះដល់ម៉ោង៣និង០០នាទីរំលងអាធ្រាត្រមិត្តគាត់ជនរងគ្រោះមានអាការ:ស្លេកស្លាំងខ្លួនប្រាណមានទន់ស្មានតែគាត់ផឹកស្រវឹងពេកក៏សន្តិសុខក្នុងមជ្ឃមណ្ឌកំសាន្តរ៉ក ជួលជូន មកផ្ទះសំណាក់វល្លិ៍មាសបន្ទប់លេខ១២៣ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទីក៏មិត្តភ័ក្រ្តគាត់សន្លប់បាត់មាត់បាត់កហើយក៏ប្រញ្ញាប់ហៅម៉ូតូរឺុកម៉កកង់បីដឹកយកមកមន្ទីរពេទ្យកាល់មែ៉ត្រហើយក្រុមគ្រូពេទ្យបានជួយសង្រ្គោះរហូតទាល់តែម៉ោង៥និង៣០នាទីទៀបភ្លឺគ្រូពេទ្យក៏បានឆ្លើយប្រាប់ថាអស់លទ្ធភាពសង្រ្គោះហើយដោយនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ហើយក្រោយមកក៏ប្ដឹងសមត្ថកិច្ចដើម្បីជួយកោសល្យវិច្ឆ័យពិនិត្យសពរកមូលហេតុដើម្បីឆ្លើយប្រាប់ក្រុមគ្រួសារអោយបានច្បាស់លាស់ត្រឹមត្រូវដោយស្លាប់ស្រស់ៗពេកហើយគ្មានអ្នកណាបានប្រព្រឹត្តអ្វីមកលើមិត្តភ័ក្រគាត់ដែរ ។
សពត្រូវគ្រួសារដឹកយកទៅស្រុកកំណើត «មូលហេតុគាំបេះដូងស្លាប់» ៕ ស រស្មី