នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យកម្លាំងអាវុធហត្ថ ចូលរួមថែរក្សា ការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរ ភាពនយោបាយ និងជួយសង្គ្រោះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះ លោក លោកស្រី នាយទាហាននិងនាយទាហានរង កងរាជអាវុធហត្ថទាំង មូល ដែលបានរួមជាមួយលោក ក្នុងការ ខិតខំប្រឹងប្រែង តស៊ូពុះពាររាល់ឧបសគ្គ និងការលំបាករាប់មិនអស់ ដើម្បីបុព្វហេតុ កសាងអង្គភាព និងប្រតិបត្តិនូវតួនាទី ភារកិច្ច។

ការខិតខំទាំងនេះបាន រួមចំណែករ៉ាប់ រងកិច្ចការធានា ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោ បាយ ពង្រឹងការអនុវត្តច្បាប់ និងជួយ សង្គ្រោះប្រជាពលរដ្ឋពេលជួយប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយ រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា អគ្គមគ្គុទេ្ទសក៍ជាទីគោរពស្រឡាញ់នៃយើង។

លោកឧត្តមសេនីយ៍ សៅ សុខា បាន មានប្រសាសន៍ថា ជាបឋមសូមថ្លែងអំណរ គុណយ៉ាងជ្រាជចំពោះលោក លោកស្រី នាយទាហាន និងនាយទាហាន រងកងរាជ អាវុធហត្ថទាំងមូល ដែលបានចូលរួមនិង ខ្លួនខ្ញុំផ្ទាល់ ក្នុងមុខ នាទីជាមេបញ្ជាការ ដោយខិតខំប្រឹងប្រែងតស៊ូពុះពាររាល់ ឧបសគ្គ និងការលំបាករាប់មិនអស់ ដើម្បី បុព្វហេតុកសាងអង្គភាព និងប្រតិបត្តិការ តួនាទី ភារកិច្ច រួមចំណែករ៉ាប់រងកិច្ចការ នានា ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយពង្រឹងការអនុវត្តច្បាប់ជួយសង្គ្រោះប្រជាពលរដ្ឋជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេ្ទសក៍ជាទីគោរពស្រឡាញ់នៃយើង ។

លោកឧត្តមសេនីយ៍ សៅ សុខា បាន មានប្រសាសន៍ទៀតថា លោកពិតជារីករាយ ធ្វើការងារជាមួយអ្នកទាំងអស់គ្នា ពិតជាមានមោទនភាពដោយមានអ្នកទាំងអស់គ្នា ជួយជ្រោមជ្រែងនូវរាល់កិច្ចការដែលរូបខ្ញុំត្រូវទទួលរ៉ាប់រង ។ ស្នាដៃនិងសមិទ្ធផលទាំងឡាយដែលកងរាជអាវុធ ហត្ថសម្រេច បាន គឺជាមោទនភាពកិត្តិយសរបស់យើងទាំងអស់គ្នា ។

លោកក៏សូមអំពាវនាវឲ្យអ្នកទាំងអស់គ្នាបន្តលើកកម្ពស់ស្មារតីប្រពៃណីសាមគ្គីភាពផ្ទៃក្នុង គោរពច្បាប់ គោរពបទ វិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងរាជអាវុធហត្ថ ប្រឹងប្រែងស្រាវជ្រាវរៀនសូត្រលើក កម្ពស់សមត្ថភាព ចូលរួមកសាងអង្គភាព រឹងមាំគ្រប់ផ្នែក និងសម្រេចតួនាទី ភារកិច្ច យ៉ាងត្រចះត្រចង់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោ បាយ ដែលជាផ្នែកយ៉ាងសំខាន់ ក្នុងការ គាំទ្រដល់ការអភិវឌ្ឍ ព្រមទាំងចូល រួម ពង្រឹងការអនុវត្តច្បាប់ ដើម្បីកសាងព្រះ រាជាណាចក្រកម្ពុជា ។

ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧត្តម សេនីយ៍ សៅ សុខា សូមប្រសិទ្ធិពរជ័យដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕  ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print