ប៉ូលិសប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ករណីសេពគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកសេពគ្រឿងញៀនប្រុសស្រី៦នាក់ត្រូវប៉ូលិសប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថាក្រុមនេះកំពង់ប្រមូលផ្តុំគ្នាសេពគ្រឿងញៀន។

ការឃាត់ខ្លួនក្រុមនេះកាលពីវេលាម៉ោង២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានប្រាប់ថាជនសង្ស័យប្រុសស្រីទាំង៦នាក់នេះ១/ ហម សុផល ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។២/ឈ្មោះ មិន ណារិទ្ធ ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិថ្មី ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។៣/ឈ្មោះ នួន សាត្រា្ត ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។៤/ឈ្មោះ ហង់ ជៀនណាន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។៥/ឈ្មោះ ឃឹម ណារ័ត្ន ភេទប្រុសអយុ២២ឆ្នាំស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។និងទី៦/ឈ្មោះ សឿង ចាន់ឌីម ភេទស្រីអាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុងភូមិដីឥដ្ឋ ឃុំស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានអោយដឹងទៀតថា៖ មុននិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំ៦ខាងលើនេះគឺបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថានៅចំណុចទីតាំងខាងលើក្នុងបន្ទបជួលនោះមានក្រុមក្មេងៗប្រមូលផ្តុំគ្នាសេពគ្រឿងញៀនពេលនោះលោកបានដឹកនាំកម្លាំងចុះដល់ទីតាំងហើយឃាត់ខ្លួនបានតែម្តង។ ក្នុងនោះសមត្ថកិច្ចដកហូតឧបករណ៍សម្រាប់សេពគ្រឿងញៀន១សម្រាបមនិងម៉ូតូ២គ្រឿង១ម៉ាកR.S.X ព័ណខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FT.6323 មួយគ្រឿងទៀតមម៉ាកហុងដាគុបមូលព័ណខ្មៅលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1BP1527។

បច្ចុប្បន្នពួកគេទាំង៦នាក់កំពង់ឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print