ផ្លូវទួលពង្រក្នុងខណ្ឌពោធិ៍សែនជ័យរងនូវការខូចខាត រីឯផ្លូវបេតុងល្អស្អាតលម្អដោយគំនរសំរាមក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ បានទទួលរងនូវការខូចខាតដីល្បាប់ភក់ជ្រាំជាយូរឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ហាក់បីដូចជាមើលរំលង នាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ បានស្រែក ខណៈដែលភ្នាក់ព័ត៌មានកំពុងថតផ្តិតយករូបភាពថា ពិបាក់ធ្វើដំណើរជិះម៉ូតូឆ្លងកាត់ណាស់ ហើយបើនៅក្នុងរដូវវស្សាមេឃធ្លាក់ភ្លៀង គឺលិចលង់ផ្លូវតែម្តង មានភក់ល្បាប់ ជ្រាំ ជិះម៉ូតូដួលរងរបួស និយាយជារួមបើផ្លូវនៅជនបទល្អជាងឆ្ងាយណាស់ មិនដូចផ្លូវភូមិទួលពង្រនេះទេ។

ប្រជាពលរដ្ឋម្នាក់សុំមិនឲ្យចេញរូបថតទេ តែលោកបានផ្តល់បទសម្ភាសថា យូរណាស់មកហើយ ផ្លូវទុកនៅមេម៉ាយ មេព្រៅ ដោយឡែកផ្លូវក្បែរនេះ គេចាក់បេតុងរួចរាល់អស់ហើយ ដូចជាផ្លូវមុខបន្ទាយរថពាស់ដែករបស់ប៉េអឹមជាដើម។ មិនដឹងថា ជាយ៉ាងម៉េចទេ បានជាគេមិនចាក់បេតុងផ្លូវ១ខ្សែនេះ ដែលមានប្រវែងតែ២០០ម៉ែត្រប៉ុណ្ណោះ។

NKD-36x6_outline

ពាក់ព័ន្ធករណីខាងលើនេះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ផ្លូវនេះមានគម្រោងរួចហើយ។ លោកថា នឹងចាប់ផ្តើមស្ថាបនានៅឆ្នាំក្រោយនេះ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ បានដាក់គ្រឿងចាក់ឈូសបង្រាប និងជីកសំរាប់ដាក់លូ។ កាលពីរដូវវស្សាយើងមិនអាចជួសជុលកើតនោះទេ។

ដោយឡែកផ្លូវបេតុងល្អស្អាតទល់មុខវត្តសំបួរមាស ស្ថិតក្នុងខណ្ឌដង្កោ ឯណោះវិញ នៅសងខាងផ្លូវ សុទ្ធតែគំនរសំរាមពាស់វាលពាស់កាលជាចំណុចកម្សោយរបស់ខណ្ឌដង្កោ នាំឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។

ដីឡូតិ៍ទំនេរទុកចោលជាច្រើននៅតាមផ្លូវបេតុងវត្តសំបួរនេះ នឹងអាចក្លាយជាកន្លែងចាក់សំរាមលួចលាក់ ពីសំណាក់ពលរដ្ឋ និងជាពិសេសម្ចាស់ហាងផឹកស៊ីនៅក្បែរៗនេះតែម្តង ៕  តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print