ភ្នំពេញ៖ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ត្រីម៉ាស្សាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងជាករណីរំលោភហើយសម្លាប់។
សមត្ថកិច្ចធ្វើកោសល្យវិច័យ លើស្ត្រីរងគ្រោះដើម្បរកមូលហេតុននៃការស្លាប់ច្បាស់លាស់ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានមុខរបរម៉ាស្សាកោសជប់ ស្ថានភាពសាកសពដេកស្លាប់ដោយមានដែកលួសនិងកន្សែងរុំក ។ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់៕
...