ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ ឃាត់យយុវជនស្ទាវៗបាន៤នាក់បន្ទាប់ពីមានករណីឆក់កាបូបពីនារីម្នាក់បានសម្រេចនិងដកហូត ម៉ូតូ ចំនួន ៥គ្រឿង នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទាំងតក់ក្រហល់ ប៉ុន្តែគួរអោយហួសចិត្ត ក្រោយពីធ្វើការសាកសួរ និងហៅជនរងគ្រោះ មកមើលមុខយុវជនទាំង ៤នាក់ នោះ បញ្ជាក់ថា ពួកគាត់ទាំង ៤នាក់ នោះ មិនមែនជាអ្នកធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះនោះឡើយ ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង១៨ និង២០នាទី ព្រលប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនយុវជន ចំនួន ៤នាក់ រួមជាមួយម៉ូតូ ចំនួន ៥គ្រឿង នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ ។
ហេតុការណ៍ចាប់ឃាត់ខ្លួនយុវជនទាំង ៤នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក៍ដូចជាអ្នកដំណើរចោមរោមមើល និងបណ្តាលអោយមានការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ ។ ភ្លាមៗនោះ យុវជនទាំង ៤នាក់ រួមជាមួយម៉ូតូ ចំនួន ៥គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរតាមជំនាញ ប៉ុន្តែគួរអោយហួសចិត្តបំផុត ក្រោយពីធ្វើការសាកសួរ និងហៅជនរងគ្រោះ មកមើលមុខយុវជនទាំង ៤នាក់ នោះ បញ្ជាក់ថា ពួកគាត់ទាំង ៤នាក់ នោះ មិនមែនជាជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះនោះឡើយ ។
ដោយសារតែមិនមែនជាជនសង្ស័យ សមត្ថកិច្ចបានទំនាក់ទំនងឪពុក ម្តាយ មកទទួលយកយុវជន ទាំង ៤នាក់ នោះ រួមជាមួយម៉ូតូទាំង ៥គ្រឿង ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។
ពាក់ព័ន្ធទៅនិងព័ត៍មាននេះប្រជាពលរដ្ឋលើកឡើងឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១០នាទី ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឆក់កាបូបមួយបានកើតឡើង នៅចំណុចផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើសកម្មភាពឆក់ ជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនោះឡើយ ។ ដោយឡែកសមត្ថកិច្ច បន្ទាន់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋ ក៍ស៊ើបដឹងថា ក្រុមជនសង្ស័យមកប្រមូលផ្តុំគ្នានៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបសុំគោលការណ៍ថ្នាក់លើ ចុះទៅធ្វើការឃាត់ខ្លួនយុវជន ចំនួន ៤នាក់ រួមជាមួយម៉ូតូ ចំនួន ៥គ្រឿង ប៉ុន្តែក្រោយពីធ្វើការសាកសួរ និងហៅជនរងគ្រោះ មកមើលមុខយុវជនទាំង ៤នាក់ នោះ បញ្ជាក់ថា ពួកគាត់ទាំង ៤នាក់ នោះ មិនមែនជាជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះនោះឡើយ ។ ដោយសារតែមិនមែនជាជនសង្ស័យ ទើបសមត្ថកិច្ចបានទំនាក់ទំនងឪពុក ម្តាយ មកទទួលយកយុវជន ទាំង ៤នាក់ រួមជាមួយទាំង ៥គ្រឿង ត្រឡប់ទៅផ្ទះរៀងៗខ្លួន ។
ដោយឡែកជនរងគ្រោះ នៅក្នុងករណីនេះមានឈ្មោះ សុខ ដានី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងផាត់មុខ មានទីលំ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូ ១គ្រឿង ម៉ាក អាយខន ពណ៌ទឹកសមុទ្រ ទើបតែចេញមកពីហាងម៉ែចាស់ហើយបំណងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ដោយដាក់កាបូបពាក់ជាប់និងទូកម៉ូតូ។ លុះមកដល់ចំណុចកើតហេតុក៏បានបត់ស្តាំទៅផ្លូវ ១០០៣ ខណៈពេលនេះស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ជិះម៉ូតូបីទៅទៅបួនគ្រឿងមិនចាំម៉ាក ជិះមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេចហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោល។ សម្ភារះបាត់បង់នៅក្នុងកាបូបរបស់នាង រួមមាន ទូរស័ព្ទ IPHONE 6 PLus មួយគ្រឿង និងសម្ភារះគ្រឿងសំអាងមួយចំនួនទៀត ៕ ដោយ៖ តុង សីហា