ខេត្តកំពង់ចាម : ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ស្ទឹងត្រង់-បឹងកេត ស្ថិតក្នុងភូមិគីីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ច នគរបាល មូលដ្ឋាន បានឲ្យដឹងថា ករណីនេះ ដំបូងគេមិនទាន់បានស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ នោះទេ តែដោយការ ប្រកាស ស្វែងរក សាច់ញាតិ ពីសំណាក់ សមត្ថកិច្ច រហូតត្រូវបាន គេស្គាល់ ជនរងគ្រោះ មានឈ្មោះ គឹម ឡាឌី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយជនរងគ្រោះ បានបើកបរ ម៉ូតូ១គ្រឿង ម៉ាកSUSAKiLets ពណ័ស្លាទុំ ពាក់ស្លាកលេខ កំពង់ចាម1K-5478 ដោយប្រើប្រាស់ ល្បឿនលឿន និងមិនបានពាក់មួក សុវត្ថិភាព ព្រមទាំងបើកបរ ក្នុងស្ថានភាព ស្រវឹង ទៀតនោះ ធ្វើឲ្យរេចង្កូតម៉ូតូ ទៅបុកគល់ស្វាយ បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ តែម្ដង។
បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ ជូនសាច់ញាតិ ដើម្បីយកទៅ ធ្វើរបុណ្បតាមប្រពៃណី ៕វណ្ណៈ