កូរ៉េខាងត្បូងមានបំណងទិញនាវាមុជទឹកដើរដោយថាមពល បរមាណូ គឺជាផ្នែកមួយនៅក្នុងគម្រោងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញអាវុធ ពីអាមេរិក មក ការពារខ្លួន។ សម្ពន្ធមិត្តអាមេរិក និងកូរ៉េ ខាងត្បូងក៏បានលុបចោល ច្បាប់ចាស់ដែលអនុញ្ញាតឲ្យកូរ៉េខាងត្បូងមានអាវុធទម្ងន់តែ៥០០គីឡូក្រាមប៉ុណ្ណោះ។ ពេលនេះ ដែរកូរ៉េខាងជើង អាចផលិតមីស៊ីលមាន សមត្ថភាពបាញ់ឆ្ងាយជាងនេះ។
សារព័ត៌មាន យុនហាប់ របស់កូរ៉េខាង ត្បូងបានផ្សាយថា នៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងអាមេរិក នឹងកូរ៉េខាងត្បូង ប្រធា នាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍកម្មវិធីអាវុធដើម្បី រារាំងកូរ៉េខាងជើង ។
កិច្ចព្រមព្រៀងខាងលើដើម្បីពង្រីកអាវុធការពារនៅកូរ៉េខាងត្បូង ទប់ទល់នឹងហេតុការណ៍វាយប្រហារជាយថាហេតុ ពីកូរ៉េ ខាងជើង។ អាវុធដែលកូរ៉េខាងត្បូងត្រូវការជាចាំបាច់នោះគឹនាវាមុជទឹកដើរដោយថាមពលបរមាណូ ដែលជាការចាំបាច់បំផុត របស់ទីក្រុងសេអ៊ូលក្នុងការវាយស្ទាក់ កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
លោកបានបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូងកាលពីថ្ងៃទី៧ ខែ វិច្ឆិកា ដែលជាប្រទេសទីពីររបស់លោកនៅក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃនៅទ្វីបអាស៊ី។
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកត្រាំនិង ភរិយា Melania ក៏បានចាកចេញពីទីក្រុងសេអ៊ូលបន្តដំណើរទៅកាន់ប្រទេសទី៣គឺទីក្រុងប៉េកាំង ប្រទេសចិន៕ ម៉ែវ សាធី