ភ្នំពេញ ៖ រឿងនឹកស្មានមិនដល់ និងចៃដន្យមួយបានកើត ឡើង ខណៈម្ចាស់រថយន្តទាំង២ពេបប្រទះ គ្នានៅតាមដងផ្លូវ ពោលគឺរថយន្តម៉ាកព្រុសដូចគ្នា២គ្រឿង ពាក់ស្លាក លេខតែមួយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងមុខកន្លែងប្តូរប្រេងរថយន្តយីហោ ស ជីវដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជាលទ្ធផល និងនឹកស្មានមិនដល់ អ្នកឃាត់រថយន្តគេនិងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ បែរជាពាក់ស្លាកលេខក្លែងក្លាយ ទៅវិញ ដោយផ្អែកតាមរយ:ការផ្ទៀងផ្ទាត់ពិនិត្យឯកសារ ឃើញថា លេខតួត្រូវជាមួយកាតគ្រី លេខម៉ាស៊ីនខុសកាតគ្រី ។
គួរបញ្ជាក់ថា ភាគីម្ចាស់រថយន្តប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ឈ្មោះ អ៊ុំ ឡាលីន (ពាក់ស្លាកលេខក្លែងក្លាយ) និងភាគី ម្ខាងទៀតឈ្មោះ ហង្ស វសនា (ស្លាកលេខត្រឹមត្រូវ)
បន្ទាប់ពីពិនិត្យ និងផ្ទៀងផ្ទាត់រួច សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យភាគីដែលមានឯកសារត្រឹមត្រូវយករថយន្តទៅវិញ និងដោយឡែករថយន្តពាក់ស្លាកលេខក្លែងក្លាយបន្តឃាត់ទុក ដើម្បីស្រាវជ្រាវ ៕ ស សម