អាមេរិកជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមិនចូលរួមសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុ

ចែករំលែក៖

ប្រទេសរហូតដល់ទៅ១៩៧ នៅលើពិភពលោកបានព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស លើកលែងតែប្រទេសមហាអំណាចអាមេរិក។

នេះជារឿងមួយដែលធ្វើឲ្យប្រទេសជាច្រើន រិះគន់មហាអំណាចអាមេរិកដែល មិនមានកាតព្វកិច្ចក្នុងការការពារពិភពលោក គឺជារឿងគួរឲ្យថ្កោលទោសបំផុត ដែលមហាអំណាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។

កាលពីថ្ងៃទី១ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាមួយប្រទេស Nicaragua និងស៊ីរីដែលជាប្រទេសមិនចូលរួមការពារបរិយាកាសពិភពលោក។

លោក ត្រាំ មិនជឿទៅលើបម្រែបម្រួលអាកាសធាតុដោយលោករិះគន់ថា ប្រទេសទាំងអស់មានការប្រកួតប្រជែងមិនស្មើភាពជាមួយអាមេរិក។ ជាមួយគ្នានេះប្រទេស នីការ៉ាហ្គ័រ និងស៊ីរីក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុនោះដែរ។ ប៉ុន្តែកាលពីខែតុលាកន្លងមក ប្រទេសនីការ៉ាហ្គ័របានយល់ព្រមចុះកិច្ចព្រមព្រៀងខាងលើដោយប្រទេសនេះយល់ឃើញថា នេះជាវិធីសាស្ត្រតែមួយគត់ ដើម្បីទប់ស្កាត់ការកើនឡើងកម្ដៅនៃផែនដី។

NKD-36x6_outline

នៅក្នុងសន្និបាតស្តីពីអាកាសធាតុ ឆ្នាំ២០១៧ ដែលបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់រដ្ឋាភិបាលស៊ីរីក៏បានយល់ព្រមចុះកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុ នៅសល់តែអាមេរិកមួយប៉ុណ្ណោះ ដែលមិនព្រមចូលរួម។ សកម្មភាពទាំងនោះបានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសអាមេរិកយ៉ាងខ្លាំង ពីសកម្មភាពខាងលើ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print