ភ្នំពេញ ៖ ក្រុមយុវជនក្មេងៗចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងរក្សាទុកដាវកែច្នៃ គ្មានការអនុញាត កាលពីវេលាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ខណះពេលពួកគេកំពុងសេពគ្រឿងញៀន
នៅទីនោះ ។
មន្រ្តីប៉ូលិសខណ្ឌសែនសុខបានអោយដឹងថា នៅវេលាម៉ោង២១ និង២០នាទីយប់មិញ(ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ) មានប្រជាពលរដ្ឋល្អបានសហការជាមួយ និងសមត្ថកិច្ចបានរាយការណ៍មកថា មានកម្មករសំណង់មួយក្រុមកំពុងនាំគ្នាជក់ថ្នាំញៀន នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅភូមិគោកឃ្លាង។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមបានរៀបចំប្រមូលកម្លាំងចេញទៅបង្ក្រាបភ្លាមៗឃាត់ខ្លួនបុរសបាន៣នាក់ និងឧបករណ៍សម្រាប់សេពថ្នាំញៀនមួយកំប្លេ ព្រមទាំងដកហូតដាវកែច្នៃចំនួន២ដើមទៀតផង ។
ជនទាំង៣នាក់ខាងលើ ១-ឈ្មោះ បឹង ឧត្តម អាយុ២១ឆ្នាំ ជាកម្មករសំណង់ ពួកគេស្នាក់នៅក្នុងការដ្ឋានសំណង់នោះរួមគ្នា ២-ឈ្មោះ ស្រេង ជុងម៉េង អាយុ២១ឆ្នាំជាកម្មករសំណង់ ៣- ឈ្មោះ ងន ឡុង អាយុ២២ឆ្នាំ ជាកម្មករសំណង់ ។
ប៉ូលិសនិយាយថា ក្រោយពេលឃាត់ខ្លួនពួកគេរួចសមត្ថកិច្ចបានប្រើប្រាស់ឧបករណ៍សម្រាប់ត្រួតពិនិត្យទឹក នោមយកគេរកឃើញមានផ្ទុកនូវសារធាតុញៀនទាំងអស់គ្នា ដូចនេះពួកគេមានទោសប្រើប្រាស់អាវុធខុសច្បាប់ផងនិងមានទោសពីបទប្រើប្រាស់ (សេព)ថ្នាំញៀនខុសច្បាប់មួយមុខទៀត ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត ៕ ដោយ៖ តុង សីហា