ប៉ាគីស្ថានបិទច្រកព្រំដែនជាមួយអាហ្វហ្គានីស្ថាន

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ច្រកព្រំដែន Khyber Pass រវាងប៉ាគីស្ថាន នឹងអាហ្វហ្គានីស្ថាន ត្រូវបានបិទ ក្រោយពេលបុគ្គលិកស្ថានទូតប៉ាគីស្ថានមួយរូបត្រូវបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងនៅតំបន់ Jalalabad ។

សារព័ត៌រ៉យទ័របានផ្សាយថា ក្រោយពេលភាគីប៉ាគីស្ថានទទួលសាកសព បុគ្គលិកការបរទេសរបស់ខ្លួន គឺលោក Nayyar Iqabl Rana អាយុ៥២ឆ្នាំភ្លាម ប្រទេសប៉ាគីស្ថានក៏បានប្រកាសបិទច្រកព្រំដែន ហាមប្រាមមធ្យោបាយធ្វើដំណើរទាំងអស់ចរាចរណ៍ឆ្លងកាត់។

ក្រៅពីនេះ ប៉ាគីស្ថានក៏បានកោះហៅមន្ត្រីស្ថានទូតអាហ្វហ្គានីស្ថាននៅទីក្រុង អ៊ិស្លាមម៉ាបាត ដើម្បីថ្កោលទោសពីការបាញ់ប្រហារសម្លាប់មន្ត្រីទូតខាងលើ។ ជាមួយគ្នានេះប៉ាគីស្ថានបានស្នើរដល់អាហ្វហ្គាណិស្ថាន បង្កើនការការពារសន្តិសុខដល់ មន្ត្រីការបរទេស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

NKD-36x6_outline

ចំណែកមន្ត្រីការទូតអាហ្វហ្គានីស្ថានក៏បានថ្កោលទោសដល់ការ វាយប្រហារសម្លាប់មនុស្សខាងលើផងដែរ។ កាលពីខែកក្កដា កន្លងមក មន្ត្រីការបរទេស២រូបផ្សេងទៀតរបស់ប៉ាគីស្ថាននៅទីក្រុង Lalalabad ក៏បានបាត់ខ្លួន ពេលធ្វើដំណើរមកប្រទេស វិញតាមផ្លូវគោក ប៉ុន្តែក្រោយមកត្រូវបានរំដោះ។

ការបាញ់ប្រហារនាពេលថ្មីនេះកើតឡើង ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំង២ប្រឈមមុខតានតឹងដាក់គ្នា ក្រោយពេលទីក្រុងKabul បានចោទប្រកាន់ទីក្រុងអ៊ិស្លាមម៉ាបាតថា ជាអ្នកគាំទ្រក្រុមភេរកវម្មតាលីបង់ បើទោះបីប៉ាគីស្ថានបានច្រានចោលជាច្រើនលើកមកក្តី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print