ខាងក្រោយនៃការប្រឆាំងអំពើពុករលួយរបស់សាវឌីអារ៉ាប៊ី

ចែករំលែក៖

រាជ្យទាយាទស្នងរាជ្យសម្បត្តិនាពេលអនាគតរបស់ប្រទេសសាវឌីអារ៉ាប៊ី គឺ Mohamamed bin Salman បានចេញបញ្ជាចាប់ខ្លួន និងស្រាវជ្រាវរកព្រះអង្គម្ចាស់រាជ្យវង្សជាច្រើនអង្គ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នកជំនួញធំៗប្រទេស។

ជាមួយនឹងយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ព្រះរាជ្យទាយាទ Salman បានធ្វើឲ្យរង្គោះរង្កើរប្រព័ន្ធកាន់អំណាច ដែលបានស្ថិតស្ថេរជាច្រើនទសវត្សរ៍កន្លងមកនៅក្នុងប្រទេសនេះ។ ក្រុមអ្នកវិភាគវាយតម្លៃថា នេះជាសកម្មភាពតឹងតែង និងគ្រោះថ្នាក់បំផុតនៅក្នុងប្រទេសនេះ។

ក្រុមអ្នកវិភាគលើកឡើងថា សកម្មភាពកម្ចាត់ពុករលួយ គឺជាការពង្រឹងអំណាចឥទ្ធិពលរបស់ព្រះរាជ្យទាយាទ មុនពេលឡើងស្នងរាជ្យសម្បត្តិ។ ក្នុងចំណោមរាជ្យបុត្រ ព្រះអង្គម្ចាស់ដែលបានចាប់ខ្លួន ក្នុងនោះមាន រាជ្យបុត្រ Alwaleed Bin Talal ក្មួយបង្កើតរបស់ព្រះមហាក្សត្រ និងជាប្រធានក្រុមហ៊ុន Kingdom Holding ដែលតែងតែចំណាយប្រាក់ទៅវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ស្ថិតនៅក្នុងចំណោមរាជ្យបត្រ១១អង្គ និងរដ្ឋមន្ត្រី៤រូប និងអតីតមន្ត្រីរាប់សិបរូបត្រូវបានចាប់ខ្លួន។

NKD-36x6_outline

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ខ្លួនទើបបានជំរុញឲ្យអារ៉ាប៊ីសាវអូឌីត វិនិច្ឆ័យទោសមន្ត្រី ដែលត្រូវឃុំខ្លួនក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួយដោយភាពយុត្តិធម៌ និងមានតម្លាភាព។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានប្រាប់សន្និសីទកាសែតថា “យើងនឹងបន្តជំរុញឲ្យអាជ្ញាធរអារ៉ាប៊ីសាវអូឌីត ឲ្យបន្តកាត់ទោសមនុស្ស ដែលពួកគេជឿថា ជាមន្ត្រីពុករលួយ ហើយយើងរំពឹងថា ពួកគេនឹងធ្វើវាដោយភាពយុត្តិធម៌ និងមានតម្លាភាព”។

យោងតាមកាសែតរ៉យទ័រចេញផ្សាយពេលកន្លងមកថា លោកស្រី Nauert បាននិយាយបន្តថា សហរដ្ឋអាមេរិក ទើបបានទទួលនូវការធានាអះអាង ពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតថា ខ្លួននឹងធ្វើបែបនោះ ប៉ុន្តែក្រោយមក មន្ត្រីអាមេរិកមួយរូបទៀត បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីនិយាយច្រឡំ និងថាពួកគេគ្មានការធានាអះអាងដូច្នោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print