ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានដោះលែងអ្នកទោសខ្មែរ២នាក់ ក្រោយការឃាត់ខ្លួនបាននិងចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើគ្រញួងរួច នាំខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ វិច្ឆិកា២០១៧។
អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលែង ១ឈ្មោះគៀន ចាន់សារឿន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវទាហានថៃចាប់ខ្លួនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ យកទៅដាក់ពន្ធធានាគារខេត្តអ៊ូ ប៊ុន នឹងម្នាក់ទៀតឈ្មោះ ឃួន អ៊ុំ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិតាឡាត់ខ្វាយ ឃុំតាឡាត់ខ្វាយ ស្រុក ខេត្តព្រៃវែង ត្រូវទាហានថៃចាប់ខ្លួនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ យកទៅដាក់នៅជាប់ពន្ធធានាគានៅខេត្តស៊ីសាកេតប្រទេសថៃអ្នកទាំង២នាក់នេះឆ្លងដែនចូលតាមច្រកត្រពាំង៣ ភូមិត្រពាំង៣ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្រុមអាជ្ញាធរដែលបម្រើការងារនៅមាត់ច្រកទ្វារជាំបានឱ្យដឹងថា អ្នកទោសខ្មែរ២នាក់ដែលក្រុមអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពវិញនោះត្រូវបាននាំយក មក ធ្វើការអប់រំនិងធ្វើកិច្ចសន្យាឱ្យឈប់ឆ្លងដែនខុស
ច្បាប់ត៍ទៅទៀត រួចឱ្យវិលត្រឡប់ទៅឯស្រុកកំណើតវិញក្នុងថ្ងៃដដែល។
គួរំលឹកផងដែរថា ក្រុមអាជ្ញាធរថៃដែលបញ្ជូនអ្នកទោសខ្មែរជាបន្តបន្ទាប់ ប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិជាំនេះមាន៩៩ភាគជាអ្នកទោសឆ្លងដែនលួចកាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ ដោយពួកគាត់មិនមែនឆ្លងដែនទៅរកការងារធ្វើនោះទេ ៕ ប៉ែន នួន