កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ជនជាតិវៀតណាម ស្នាក់នៅនិងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ និង ៤៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានកាេអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ៖  សិប្បកម្មឈើ ផ្លូវលេខ៩៧ ៩៩ ១០១ ១០៣ និង ៤៧៤  កែង១០៥ សង្កាត់សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងនោះកម្លាំងពិនិត្យរកឃើញមានជនបរទេសចំនួន២៨នាក់  ស្រី៣ នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ ។

បច្ចុប្បន្នជនបរទេស២៨នាក់ ស្រី ៣នាក់ បញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីបន្តទៀត  ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print