ទីតាំងលក់ឱសថនិងអាហាបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាត១កន្លែង ត្រូវសមត្ថកិច្ចចម្រុះបិទជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១និង៣៥នាទីរសៀលកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀម រាប និង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាប ទីតាំងលក់ឱសថ និងអាហាបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលមួយកន្លែង នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ជាលទ្ធផលសមត្ថកិច្ចបានធ្វើការ ពិនិត្យនិងដកហូតយកវត្ថុតាងមួយចំនួនមានដូចជា ៖  ឱសថបំប៉នសុខភាព៣មុខ មានចំនួន ៩៨កំប៉ុង ស្មើនឹង២៩៤០គ្រាប់ និង គ្រឿងសម្អាងចំនួន ៧មុខមានចំនួន៧៦ប្រអប់  ដែលជាវត្ថុតាងទាំងនេះ គ្មានគុណភាព ។

សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូត វត្ថុតាងខាងលើ និងបិទទីតាំងនេះជាបណ្ដោះអាសន្នព្រមទាំងនាំខ្លួនម្ចាស់ឈ្មោះបឿនវិចិត្រ ភេទប្រុសអាយុ២៩ឆ្នាំជាអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន រួមទាំងឈ្មោះអោន រៀម ភេទប្រុសអាយុ២៥ឆ្នាំជាអ្នកពន្យល់ណែនាំអំពីផលិតផលរបស់ក្រុមហ៊ុនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ចំពោះវត្ថុតាងគ្មានគុណភាពត្រូវបានប្រគល់ទៅឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តដើម្បីរៀបចំ ដុតកម្ទេចចោល៕  ប៊ុន រិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print