ស្នងការរងខេត្តតាកែវ១រូប ៖ នឹងចាត់ការតាមច្បាប់លើ លោកអធិការស្រុកសំរោង និងមេប៉ុស្តិ៍ររដ្ឋបាលឃុំវៀង ករណីស៊ីដាច់​លុយ​គម្រោង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

ចែករំលែក៖

ខេត្តតាកែវ ៖ បន្ទាប់ពីមានភាពចម្រូងចម្រាស ករណីក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង គ្រោង​ផ្តឹ​ត​មេដៃ​ប្តឹង​ទៅកាន់​ស្នងការ​នគ​បាល​ខេត្ត តាកែវ​ ករណី​នាយប៉ុស្តិ៍​របស់ខ្លួន ស៊ីដាច់​លុយ​គម្រោង​ភូមិ ឃុំ មាន​សុ​វត្ថិភាព​រួ​ចមកស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តតាកែវ មួយរូប​បានលើកឡើងថា​អធិការស្រុកសំរោងគ្មានលទ្ធភាពអប់រំមេប៉ុស្តិ៍រវៀង គួរតែសរសេររបាយការណ៍មកស្នងការដ្ឋាននគរបាលខេត្ត។

លោក ឃី វណ្ណា ស្នងការរងទទួលផែនធនធានមនុស្ស នៃស្នងការ​ដ្ឋាននគរបាលខេត្តតាកែវបានបញ្ជាក់ប្រាប់អោយដឹងថា មកទល់ពេល​នេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយទាក់ទងនឹង​ការគ្រោងប្តឹងរបស់ក្រុមមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំរវៀង មកកាន់ស្នងការ​ដ្ឋាននោះទេ ដោយសារលោក មឿង សារ៉ុន អធិការ​ស្រុក​សំរោង អសមត្ថភាពក្នុងការអប់រំតែមិនរាយការណ៍ជូនថ្នាក់លើ។ លោកបន្តទៀតថា លោក មឿង សារ៉ុន អធិការ​ស្រុក​សំរោង គួតែសសេរបាយការណ៍ តាមឋានានុក្រមផ្ញើជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត អោយចាត់វិធានការលើកំហុសឆ្គងរបស់លោក ស តារា មេប៉ុស្តិ៍រវៀង ដែលប្រព្រឹត្តិកំហុសផ្ទុយពីច្បាប់របស់អង្គរភាព ហើយលោកនិងចាត់ការតាមច្បាប់ទៅលើលោកអធិការស្រុកសំរោង និងលោកមេប៉ុស្តិ៍ររដ្ឋបាល​ឃុំវៀង។

​ជុំវិញ​ករណី​រឿងស៊ីដាច់​លុយ​គម្រោង​ភូមិ ឃុំ មាន​សុ​វត្តិភាពនេះ លោក ស តារា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង បានអោយដឹងថា​ ​ចំពោះ​លុយគម្រោង​ភូមិ ​ឃុំ​មានសុវត្ថិភាព​លោក​មិនទាន់បាន​ឆែក​មើល​នៅឡើយ​ទេ​ ​ហើយ​លោក​ក៏​គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​ទៅ​បកស្រាយ​ប្រាប់​កូនចៅ​ដែរ​ ​ព្រោះ​ពួកគេ​គ្មាន​សិទ្ធ​សម្រេច​អី​ទាំងអស់ គឺមាន​តែ​លោក​ទេ​ដែលមាន​សិទ្ធ​ចាត់ចែង​បែងចែក​ចំណាយ​ផ្សេងៗ​។​

ចំណែក លោក មឿង សារ៉ុន អធិការ​ស្រុក​សំរោងក៍ធ្លាប់បានប្រាប់អោយដឹងផងដែរថា លោក​​ពិបាក​ក្នុង​ការណែនាំ​ណាស់ ព្រោះ​នាយប៉ុស្តិ៍​រូបនេះ​និយាយ​លែង​ស្តាប់​គ្នា​ទៅហើយ​ ​ហើយ​នេះ​ជា​រឿង​របស់គាត់ អោយ​ទៅតាម​ដំណើរ​ណឹ​ង​ទៅ​ ៕  ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print