ភ្នំពេញ ៖ មានរឿងហេតុបង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីលោកតាវ័យចំណាស់ម្នាក់ដែលជាអ្នកធាក់សុីក្លូ បានខ្យល់គរស្លាប់នៅលើសុីក្លូរបស់ខ្លួនក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវ217 (ផ្សារដីហ្គោល) ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ក្នុងសង្កាត់អូឬស្សី៣ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។
សពលោកតារងគ្រោះខាងលើ មានឈ្មោះ សំ ហន អាយុ៦៦ឆ្នាំ មុខរបរធាក់ស៊ីក្លូរ និងមានស្រុកកំណើតនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
បើតាមប្រភពព័ត៌មានពីអ្នកធាក់ស៊ីក្លូរជាមួយលោកតារងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា លោកតាប្រកបមុខរបរធាក់ស៊ីក្លូរជាយូឆ្នាំមកហើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ លោកតាបានមកសំរាកនៅកន្លែងកើតហេតុដូចធម្មតា លុះនៅល្ងាចថ្ងៃដដែល លោកតាបានត្អូញថាចុកទ្រូង ហើយមកដល់ម៉ោងកើតហេតុក៏មានអាការៈកន្ត្រាក់ដៃកន្ត្រាក់ជើង ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកធាក់ស៊ីក្លូរជិតនោះនាំគ្នាជួយសង្គ្រោះបឋមនិងបានហៅរថយន្តសង្គ្រោះបន្ទាន់បំណងមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដែរ តែជាអកុសលលោកតារងគ្រោះខាងលើ ត្រូវបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងអាជ្ញាធ័រមូលដ្ឋាន បានចុះមកពិនិត្យ ហើយធ្វើកោសល្យវិឆ្ឆ័យ ដោយដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងបានប្រគល់សាលសពអោយក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រស្មី