គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាត់វិធានការក្តៅទៅលើរថយន្តធន់ធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេដែលគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាត់វិធានការក្តៅទៅលើរថយន្តធន់ធ្ងន់គ្របប្រភេទដែលបើកឆ្លងកាត់ចូលរាជធានីភ្នំពេលក្នុម៉ោងហាមឃាត់ ចំណាត់ការនេះបានធ្វើឡើងច្រើនលើកច្រើនសារមកហើយ ពេលចាប់ម្តងៗមានទូរស័ព្ទអន្តរាគមន៍ឆ្វេចឆ្វាច ប៉ុន្តែអ្នកអន្តរា​គមន៍នោះមិនគិតពីផលវិបាករបស់អាជ្ញាធរឡើយមួយថ្ងៃៗទទួលរងនូវការរិះគន់ពីមហាជនឡើងស្រកៀល​ត្រចៀកដោយសាររថយន្តធន់ធំ ធន់ធ្ងន់ បើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរបង្កការកកស្ទះ រំខាន់ដល់ពេលវេលាទៅធ្វើការ និងទៅរៀនសូត្រ ។

ដើម្បីជាព្រមានដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តធន់ធ្ងន់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភក្តិ អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានចុះចាប់រថយន្តធន់ធ្ងន់គ្រប់ប្រភេទជាង១០គ្រឿង ដែលបើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរ ពោលគឺបើកចូលក្រុង ល្មើសនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា រថយន្តធន់ធ្ងន់រួមមានរថយន្តកុងតឺន័រ រថយន្តដឹកដែក រថយន្តដឹកដី ដឹកខ្សាច់ ដែលគណៈបញ្ជាការឯកភាពខណ្ឌចាប់មានចំនួនជាង១០គ្រឿង ព្រោះរថយន្តធន់ធ្ងន់ទាំងអស់នេះបើកចូលរាជធានីភ្នំពេញល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញក៍ដូចជាការណែនាំរបស់សាលាខណ្ឌច្បារអំពៅ ។ ចំណាត់ការនេះជាការព្រមានដល់ម្ចាស់រថយន្តធន់ធ្ងន់និងម្ចាសក្រុមហ៊ុនរថយន្តដឹកជញ្ជូនធន់ធ្ងន់អោយភ្ញាក់រលឹកចូលរួមអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអោយមានប្រសិទ្ធភាព ។

ដោយឡែក លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា រថយន្តធនធ្ងន់ដែលគណៈបញ្ជាការឯកភាពខណ្ឌចាប់នេះគឺដើម្បីអោយម្ចាស់រថយន្តនិងម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យាឈប់បើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ ព្រោះធ្វើអោយកកស្ទះចរាចរ ខាតពេលវេលាដល់សិស្សានុសិស្សនិងមន្ត្រីរាជការ ។

ការចាប់នេះមិនតម្រូវអោយធ្វើការផាកពិន័យនោះទេ គឺអោយធ្វើកិច្ចសន្យា បើនៅតែបំពានលើកិច្ចសន្យា ល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញទៀតនោះ ចាប់បានលើកក្រោយនិងបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ។ ក្នុងនាមអាជ្ញាធរសូមស្នើម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធន់ធ្ងន់និងម្ចាស់រថយន្តធន់ធ្ងន់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអោយមានប្រសិទ្ធ ដើម្បីសណ្តាប់ធ្នាប់ល្អមានរបៀបរៀបរយក្នុងការធ្វើដំណើរ ចេញ ចូលរាជធានីភ្នំពេញ ៕សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print