ប្រធានាធិបតីកូរ៉េខាងត្បូងឲ្យលេខាលាលែងពីតំណែងព្រោះពាក់ព័ន្ធនឹងអំពើពុករលួយ

ចែករំលែក៖

លោក Jun Byung Hun លេខាប្រធានា ធិបតីកូរ៉េខាងត្បូង និងជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតី Moon Jae-In ត្រូវបង្ខំឲ្យលាលែងពីតំណែង ដោយជាប់សង្ស័យពីបទពុករលួយ។

ប្រធានការិយាល័យប្រធានាធាធិបតី លោក Cheong Wa Dae នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាបានប្រកាសថា លោកប្រធានា ធិបតី Moon Jae-In បានយល់ព្រមទៅលើលិខិតសុំលាលែងពីតំណែងរបស់លេខាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

កាលពី៣ថ្ងៃមុន លោក Jun Byung Hun អាយុ៥៩ឆ្នាំ អតីតតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចនិងជាលេខាជាន់ ខ្ពស់របស់ប្រធានាធិបតី ទទួលបន្ទុកបញ្ហា នយោបាយ បានសម្រេចសុំលាលែងពី តំណែង។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះ រាជអាជ្ញានឹងសាកសួរលោក Jun Byung Hun ពាក់ព័ន្ធនឹងអំពើពុករលួយមនុស្ស របស់លោក២នាក់។ អ្នកទាំង២ត្រូវបាន ចាប់ខ្លួនដោយចោទប្រកាន់ពីបទបង្ខំឲ្យ ក្រុមហ៊ុន Lotte Homes Hoppin ត្រូវ បរិច្ចាគប្រាក់ ៣០០លានវ៉ុន ជិត៣សែន ដុល្លារអាមេរិក ដល់សមាគមកីឡាអេឡិចត្រូនិកកាលពីឆ្នាំ២០១៥ កាលដែលលោក នៅជាប្រធានសមាគម។

លោក Jun Byung Hun ក៏បានច្រាន ចោលការចោទប្រកាន់ខាងលើ ហើយ លោកនឹងបញ្ជាក់ឲ្យបានច្បាស់ ជាមួយព្រះ រាជអាជ្ញា។ ជាមួយគ្នានោះ លោកក៏បាន សុំទោសពីកំហុស ដែលជួយការងារដល់ ជំនួយការទាំង២នាក់របស់លោក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print