វិភាគអន្តរជាតិ៖ គ្មានរដ្ឋធានីណាមួយរបស់អារ៉ាប់មានសុវត្ថិភាពចំពោះកំាជ្រួចមីស៊ីលរបស់ប្រទេសអីុរ៉ង់នោះឡើយ

ចែករំលែក៖

ក្រោយការវាយប្រហារដោយមីស៊ីល ចូលទៅក្នុងរដ្ឋធានី Riyadh ប្រទេសសាវ ឌីអារ៉ាប៊ី មិនបានសម្រេចដោយសារបាន មីស៊ីលវាយស្ទាក់កម្ទេចចោលនោះមកបានធ្វើឲ្យប្រទេសសាវឌីអារ៉ាប៊ីបើកកិច្ចប្រជុំ ប្រទេសសសភាពអារ៉ាប់ស្តីពីការជ្រៀតជ្រែករបស់អីុរ៉ង់ចូលកិច្ចការផ្ទៃក្នុងរបស់ ប្រទេសនៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំរបស់ប្រទេស សម្ព័ន្ធ អារ៉ាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកានៅទីក្រុង កៃរ៉ូ ប្រទេស អេហ្ស៊ីប រដ្ឋមន្ត្រីការបរទេស សាវឌីអារ៉ាប៊ីលោក Adel Jubeir បាន ព្រមានថា កាំជ្រួចមីស៊ីលរបស់ អីុរ៉ង់បាន គំរាមកំហែងដល់ ប្រទេសទាំងអស់នៅក្នុង តំបន់។ លោកបន្តទៀតថា កាំជ្រួចមីស៊ីល របស់អីុរ៉ង់ គឺធ្វើឲ្យទីក្រុង ទាំងអស់នៅ អារ៉ាប ស្ថិតនៅក្នុងគ្រោះថ្នាក់។ អីុរ៉ង់បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា និងគាំទ្រក្រុមឧទ្ទាមហ៊ូធី នៅ យេមែន និងក្រុម ហេប៊ូឡាសនៅលីបង់ក្រុមទាំងនោះត្រូវបានអារ៉ាប់ចាត់ទុកជាក្រុមភេរវកម្ម ។

កន្លងមកសាវឌីអារ៉ាប៊ីបានចោទប្រកាន់អីុរ៉ង់ថាបានគាំទ្រនៅពីក្រោយជួយដល់ក្រុមភេរវកម្មហ៊ូធី ក្នុងការវាយប្រហារសាវឌី អារ៉ាប៊ី ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអីុរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនោះ។

នៅពេលនេះដែរ ប្រទេសសាវឌីអារ៉ាប៊ី និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ ៤ដទៃទៀត តាមសេចក្តីរាយការណ៍ បានរិះគន់អុីរ៉ង់ និងក្រុមហេប៊ូឡាស នៅក្នុងកិច្ចប្រជុំបន្ទាន់ មួយ ក្នុងទីក្រុងកៃរ៉ូ កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យមាន សាមគ្គីភាពជាធ្លុង មួយប្រឆាំងនឹងការជ្រៀតជ្រែករបស់អីុរ៉ង់ ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសាវឌីអារ៉ាប៊ី បានប្រាប់កិច្ចប្រជុំនោះថា “ប្រទេសសាវឌីអារ៉ាប៊ី នឹងមិនឈរនៅ ស្ងៀម មិនស្ទាក់ស្ទើរ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនឡើយ ហើយយើងត្រូវតែ ឈរ (លើគោលជំហរ) រួមគ្នា” ។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ បានកើនឡើងខ្លាំងក្លា ក្នុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ រវាងសាវឌីអារ៉ាប៊ី ដែល កាន់និកាយស៊ុននី និងអុីរ៉ង់ ដែលកាន់ និកាយស៊ីអុីត ជុំវិញការសុំលាឈប់ពី តំណែងដ៏គួរឲ្យភ្ញាក់ផ្អើល របស់នាយក រដ្ឋមន្ត្រីលីបង់ គឺលោក Saad al-Hariri និងការកើនឡើងនូវភាពតានតឹង ក្នុងប្រទេស យេម៉ែន ។

ជាមួយគ្នានេះដែរ អុីរ៉ង់ បានចោទ ប្រកាន់ប្រទេសលោកខាងលិច នៅពី ក្រោយប្រទេសអារ៉ាប់ ដើម្បីជំរុញឲ្យមានការប្រឆាំងនឹងអីុរ៉ង់ ទាក់ទងនឹងកាំជ្រួច មីស៊ីល ក្នុងនោះមានអីុស្រាអែល និងប្រទេស ក្នុងតំបន់អឺរ៉ុប ដូចជាបារាំងជាដើម។

កន្លងមកអីុស្រាអែលក៏បានប្រកាសថា ដើម្បីទប់ស្កាត់ឥទ្ធិពលនេះ អុីស្រាអែល ក៏បាន ត្រៀមខ្លួនជាស្រេចនឹងធ្វើការផ្លាស់ប្តូរចារកិច្ចគ្នាជាមួយសាវឌីអារ៉ាប៊ី ព្រមទាំងបណ្តាប្រទេសអារ៉ាប់កាន់និកាយស៊ុននីតផ្សេងទៀត។ នេះជាសេចក្តីប្រកាសរបស់អគ្គសេនាធិការយោធាអុីស្រាអែល នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសាវឌីអារ៉ាប៊ី។

ការព្រមផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានសាវឌីអារ៉ាប៊ី ជាសញ្ញាវិជ្ជមានមួយ ស្តែងឱ្យឃើញថា អុីស្រាអែលកំពុងខិតទៅរកក្រុងរីយ៉ាដទៅហើយ ! តែនៅថ្ងៃនេះ អុីស្រាអែលបានថែមទាំងប្រកាសត្រៀមខ្លួនសហការផ្លាស់ប្តូរបទពិសោធន៍ និងចារកិច្ចជាមួយរាជាណាចក្រសាវឌីអារ៉ាប៊ីទៀត ! នេះពិតជាករណីដ៏កម្រមិនធ្លាប់មានទេ សម្រាប់ប្រទេសដែលពុំមានទំនាក់ទំនងការទូតនឹងគ្នានោះ។

សម្រាប់អុីស្រាអែល ហេតុផលមានតែមួយគឺដើម្បីទប់ស្កាត់មហិច្ឆតារបស់អុីរ៉ង់ ដែលកំពុងគំរាមកំហែងតំបន់មជ្ឈិមបូព៌ាយ៉ាងខ្លាំង។ អុីរ៉ង់មានគម្រោងច្បាមគ្រប់គ្រងតំបន់ តាមរយៈក្រុមប្រទេសអ៊ិស្លាម និកាយសុីអុីតពីរក្រុម ៖ ម្ខាងតាមរយៈអុីរ៉ាក់ ស៊ីរី លីបង់ និងភ្ជាប់ទៅម្ខាងទៀតតាមរយៈយែម៉ែននិងបារ៉ែន។ ដូច្នេះដើម្បីកាត់ខ្សែបណ្តោយនេះបាន អុីស្រាអែល និងសាវឌីអារ៉ាប៊ីចាំបាច់ត្រូវធ្វើការរួមគ្នា បើចង់ការពារ ប្រយោជន៍រួម និងប្រយោជន៍របស់ក្រុមអ្នកអ៊ិស្លាមមិនប្រកាន់ជ្រុល។

កន្លងមកថ្មីៗ អុីរ៉ង់ បានធ្វើការប្រកាសរិះគន់រដ្ឋាភិបាលបារាំង ដល់ទៅ២ដង ទាក់ទិននឹងគោលជំហររបស់បារាំង ក្នុងជម្លោះនៅមជ្ឈិមបូព៌ា។ លោកប្រធានា ធិបតីបារាំង ដែលបានតាំងខ្លួន ចង់ធ្វើជា អាជ្ញាកណ្តាល ដោះស្រាយវិវាទរវាងសាវ ឌីអារ៉ាប៊ី នឹងអុីរ៉ង់នោះ បាននិយាយកាល ពីថ្ងៃសុក្រកន្លងទៅថា អុីរ៉ង់ គួរពិចារ ណាឲ្យបានច្បាស់ឡើងវិញ អំពីកម្មវិធីអាវុធបាលីស្ទីករបស់ខ្លួន។ ក៏ប៉ុន្តែសម្តីនេះ ត្រូវ បានថ្នាក់ដឹកនាំអុីរ៉ង់ ច្រានចោល ហើយរិះ គន់បារាំងថា មិនត្រូវមកចេះលូកដៃរឿង របស់គេទេ។

“អុីរ៉ង់ មិនចាំបាច់សុំការអនុញ្ញាតពី ប្រទេសណាមួយទាំងអស់ ដើម្បីអភិវឌ្ឍ កម្មវិធីអាវុធបាលីស្ទីករបស់ខ្លួន។ វាគឺជា សិទ្ធិពេញទី របស់អុីរ៉ង់”។ នេះជាសម្តីរបស់ លោក Ali Akbar Velayati ទីប្រឹក្សាផ្ទាល របស់លោកអាលី ខេមីរី ប្រមុខដឹកនាំ កំពូលអុីរ៉ង់។ លោកទីប្រឹក្សា និងជាអតីត រដ្ឋមន្ត្រីការបរទេសអុីរ៉ង់រូបនេះ បានបន្តថា “តើលោកម៉ាក្រុងជានរណា បានជាហ៊ាន មកនិយាយដាស់តឿនអុីរ៉ង់? បើសិនជា បារាំង ចង់ទទួលផលល្អ ពីសម្ពន្ធភាព ជាមួយអុីរ៉ង់ នោះបារាំងគួរតែចៀសវៀង កុំចេះដឹងកិច្ចការផ្ទៃក្នុងរបស់អុីរ៉ង់ ឲ្យសោះ”។

សម្តីទាំងប៉ុន្មានម៉ាត់នេះ គឺអុីរ៉ង់ បាន ឆ្លើយតបទៅកាន់សម្តីលោក អេមម៉ានុយ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែល បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ វិច្ឆិកា ថា “អ៊ីរ៉ង់គួរតែគិតគូរពិចារណា លើកម្មវិធីកាំជ្រួចបាលីស្ទីករបស់ខ្លួនឡើងវិញ ព្រោះ វាហាក់កំពុងតែរីកសាយភាយ គ្មានការ គ្រប់គ្រង ហើយគំរាម ដល់ប្រទេសផ្សេងៗ ក្នុងតំបន់”។

ដោយឡែក កាលពីថ្ងៃសុក្រនោះដែរ ថ្នាក់ដឹកនាំអុីរ៉ង់ ក៏បានរិះគន់បារាំងថែម ទៀត បន្ទាប់ពីបានឮលោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បាននិយាយរិះគន់ថា អុីរ៉ង់ កំពុងប្រើនយោបាយច្បាម និងប្រើ ឥទ្ធិពលចូលជ្រៀតតាមប្រទេសផ្សេងៗ ក្នុងតំបន់។ សម្ដីនេះ គឺលោករដ្ឋមន្ត្រីការ បរទេសបារាំង និយាយចេញពីរាជធានី រីយ៉ាដ ក្រោយពីបានជួបថ្នាក់ដឹកនាំសាវឌីអារ៉ាប៊ី។ អុីរ៉ង់បានឆ្លើយភ្លាមថា បារាំងចង់ធ្វើអាជ្ញាកណ្តាលដោះស្រាយបញ្ហា ទាំង ដែលខ្លួន លម្អៀងទៅរកខាងសាវឌី អារ៉ាប៊ី។ លោក Velayati ទីប្រឹក្សារបស់មប្រមុខដឹកនាំកំពូលអុីរ៉ង់ បានលើកឡើងថា “លោកម៉ាក្រុង គួរណាស់តែប្រកាន់ជំហរ នយោបាយ ពាក់កណ្តាលឯករាជ្យដូច លោក Charles de Gaulle ដោយមិនត្រូវ នៅក្រោមក្លៀកអាមេរិក ទាំងស្រុងទេ”។

សូមបញ្ជាក់ថាមានសំណុំរឿងជាច្រើន នៅមជ្ឈិមមបូព៌ា ដែលអុីរ៉ង់ និងសាវឌីអារ៉ាប៊ីកំពុងប្រឈមមុខដាក់គ្នា ដូចជាបញ្ហាស៊ីរី យេម៉ែន កាតារ និងចុងក្រោយគេនេះ គឺ លីបង់។ រដ្ឋាភិបាលបារាំង ទើបតែបានហក់ចូលខ្លួនចង់ធ្វើជាអាជ្ញាកណ្តាល នាំអុីរ៉ង់ មកចរចា។ បំណងមួយទៀតរបស់បារាំង ទើបគឺចង់បើកផ្លូវចរចាជាមួយអុីរ៉ង់ ស្តី ពីកាំជ្រួចបាលីស្ទីក ដែលដោយសារបញ្ហា នេះហើយ សហរដ្ឋអាមេរិក សាវឌីអារ៉ាប៊ី និងអុីស្រាអែល បានចោទអុីរ៉ង់ ថាមិនគោ រពកិច្ចព្រមព្រៀងកម្មវិធីនុយក្លែអ៊ែរ។ តែ អុីរ៉ង់ នៅតែអះអាងជានិច្ច ថា កម្មវិធីអាវុធ បាលីស្ទីក ពុំមានចែងក្នុងកិច្ចព្រមព្រៀងទេ ហើយវាគឺជាសិទ្ធិស្របច្បាប់របស់អុីរ៉ង់ ដែលត្រូវផលិតអាវុធការពារខ្លួន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print