ខេត្តកណ្តាល : នគរបាលនៃអធិការក្រុងតាខ្មៅ សហការជាមួយប៉ុស្តិរដ្ឋបាលតាខ្មៅ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហ៊ិន គឿន នាយផ្នែកព្រហ្មទណ្ឌអធិការក្រុងតាខ្មៅ ក្រោមការបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ខារ៉ាអូខេលក្ខណះគ្រួសារ។
ក្នុងការចុះណែនាំ និងធ្វើកិច្ចសន្យានេះកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទីតាំងឈ្មោះ Winter KTV Family ទីតាំងខារ៉ាអូខេ អាលីហ្សា និងទីតាំងខារ៉ាអូខេជាច្រើនទៀត។
បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់អោយដឹងថា: បន្ទាប់ពីមានការចុះទៅណែនាំ និងធ្វើកិច្ចសន្យានោះគឺលោកបានទទួលព៍ត៏មាន ពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើនោះ មានសិស្សានុសិស្សជាច្រើនបានចូលទៅច្រៀងលេងសប្បាយជារៀងរាល់ថ្ងៃ ហើយពួកគេចូលសប្បាយភ្លេចការរៀនសូត្រ។ ទើបលោកអោយកម្លាំងជំនាញ និងមានការសហការជាមួយអាជ្ញាធរអោយចុះទៅណែនាំ និងធ្វើកិច្ចសន្យា មិនអោយមានការជួញដូរគ្រឿងញៀន មិនផ្តល់ទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន មិនអោយមានសិស្សពាក់ឯកសណ្ឋានចូល មិនអោយក្មេងអាយុក្រោម១៨ឆ្នាំចូល មិនអោយមានឡឺសំលេងចេញក្រៅ មិនអោយមានការជួញដូរផ្លូវភេទ។
លោកអធិការក៍បានសំណូមពរ:ដល់ប្រជាពលរដ្ឋ អោយជួយផ្តល់ព៍ត៏មានអោយសមត្ថកិច្ចផងបើសិនជាមានសិស្សសាលា ចូលខារ៉ាអូខេ ក្នុងពាក់ឯកសណ្ឋានជាសិស្ស ហើយបើមានការសង្សយ័សូមជួយផ្តល់ព៍ត៏មានជាបន្ទាន់ជូមសមត្ថកិច្ច៕(ដោយ:ឆ ដា)