នារីម្នាក់បើកម៉ូតូដឹកប្អូនប្រុស ត្រូវឆក់​កាបូប​ស្ពាយបាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ មួយរយះនេះគេឃើញក្រុមចោរឆក់ តែងតែធ្វើសកម្មភាពជាក្រុមមិនតិច​ក្រោមពី៤ទៅ៥នាក់នោះទេ ហើយការធ្វើសកម្មភាពនោះ ជាក់ស្តែងកាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នារីម្នាក់បានបើកម៉ូតូមួយគ្រឿងដឹកប្អូនប្រុស​ ពេលកំពុងធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​លេខ​២៥៧​កែងផ្លូវកម្ពុជាក្រោម ក្បែរ​វិទ្យាស្ថាន​អាស៊ី​អឺរ៉ុប ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ​ស្រាប់តែ​ជនសង្ស័យ​មួយ​​ក្រុមមានគ្នា៨នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ធ្វើ​សកម្មភាពឆក់​កាបូប​ស្ពាយពីនារីគ្រោះបាន​សម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព 

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នារី​រង​គ្រោះ​ឈ្មោះ រៀល សន​វិ​ជ្ជនា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន និងប្អូនប្រុសឈ្មោះ រៀល សាវតា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​១ អ្នកទាំង២នាក់​ស្នាក់​នៅផ្ទះ​ល​ខ​១៤៣ ផ្លូវ​លេខ​១៦៣ ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ប្រភពដដែរ បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជន​រង​គ្រោះ​២​នាក់បងប្អូន បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD-8956​ ដោយធ្វើដំណើរតាម​​ផ្លូវ​២៥៧​ ក្នុងទិសដៅពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​កើតហេតុ​ខាងលើកែងផ្លូវកម្ពុជាក្រោម ​ស្រាប់តែ​លេចមុខ​ជនសង្ស័យមួយក្រុមមានគ្នា​​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​មិន​ចាំ​ម៉ាក​ទេ​បាន​ជិះ​មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រង​គ្រោះ រៀល សន​វិ​ជ្ជ​នា បាន​សម្រេច​ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​និងបង្កការភ្ញាក់ផ្អើលតែម្តង 

ក្រោយ​ពេល​ជន​រង​គ្រោះ២នាក់បងប្អូន ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនក្រុម​ជនសង្ស័យទាំងនោះ​យក​មក​ដាក់ទោស​ទៅ​តាម​ច្បាប់​ ។ ចំណែកឯសម្ភារះដែលបាត់បង់ នៅ​ក្នុង​កាបូបស្ពាយ​នោះ​មាន​លុយ​ចំនួន​២៥០០​ដុល្លារ ទូរស័ព្ទ​IPHONE 6 មួយ​គ្រឿង កុំ​ទ្យូ​ទ័​រ​DELL១​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ផងដែរ  ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print