ជាជនជាតិអូស្រ្តាលីម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់យីហោ  Sokha Guests House

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សពជនបរទេសម្នាក់ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកលើឥដ្ឋការ៉ូ ក្បែរគ្រែពូក ដោយ មិនដឹងមូលហេតុ ក្នុងបន្ទប់ជួលលេខ២០ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ជនរងគ្រោះ (សព) បានជួលផ្ទះសំណាក់យីហោ Sokha Guests House ដើម្បីស្នាក់នៅ ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់លេ​ខ៤ ក្រុង-ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ WEND EDUARD ភេទប្រុស អាយុ៧៨ឆ្នាំ ជាជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ​ PA 3327164 មានសុពលភាពដល់ថ្ងៃទី 06-11-2020  ។​  ចំណែកម្ចាស់ផ្ទះសំណាក់ ឈ្មោះ ហ៊ីង ខេង ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ   រស់នៅកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថា ឆ្លងតាមការត្រួតពិនិត្យជាជំហានដំបូងរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោត  អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះ (សព) ស្លាប់ដោយសារជំងឺថ្លើម រ៉ាំរ៉ៃ ។

បច្ចុប្បន្នសាកសពជនរងគ្រោះរក្សាទុកនៅកន្លែងដដែល រង់ចាំការសម្រេចពីស្ថានទូត នឹងគ្រួសារ ៕ ឆ្លាម សមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print