រឿង​ក្តី​មន្ត្រី​ធនាគារ​អេស៊ីលីដា​៥នាក់​ ករណី​កិបកេង​ប្រាក់​ធនាគារ​ជិត​២លាន​ដុល្លារ​អាមេរិក​ ,​ តុលាការ​បន្ត​សវនាការ​ថ្ងៃ​១២ធ្នូ​

ចែករំលែក៖

ភ្នំពេញ​ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ នេះ​ ពុំ​ទាន់​បញ្ចប់​ការ​សួរ​ដេញដោល​មន្ត្រី​ធនាគារ​អេស៊ីលីដា​៥នាក់​ ករណី​កិបកេង​ប្រាក់​ធនាគារ​ជិត​២លាន​ដុល្លារ​អាមេរិក​ នៅ​ឡើយទេ​ ​ដោយ​លោក​ ចៅក្រម​ សេង​ លាង​ លើក​ពេល​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ វិញ​ ។​ ​

រឿង​ក្ដី​នេះ​ ដំបូង​មាន​មន្ត្រី​៦នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ តែ​ក្រោយ​មក​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​មនុស្ស​ម្នាក់​វិញ​ ហើយ​សល់​តែ៥នាក់​ប៉ុណ្ណោះ​ ដែល​បញ្ជូន​មក​ជំនុំជម្រះ​ ។

ឯកសារ​ទទួល​បាន​បង្ហាញ​ថា​ មន្ត្រី​ទាំង​៥នាក់​នេះ​ឈ្មោះ​ ឈន ទីន ​ ជាប្រធានការិយាល័យ​ឥណទាន​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ ឈ្មោះ​ ស៊ី​វ សុ​ភ័​ក្រ ឈ្មោះ ឡេវ ឆាយ និង​ ​ឈ្មោះ មឿ​ន សំណង់​ ជាមន្ត្រី​ធនាគារ​ខេត្ត​បាត់ដំបង​ ព្រម​ទាំង​ឈ្មោះ​ ជា​ សិលា​ ប្រធាន​ឥណទាន​ខេត្ត​បាត់ដំបង​ ។

ដោយ​ឡែក​ឈ្មោះ​  ញឹក​ សារ៉ន​ ប្រធាន​សាខា​ធនាគារ​អេស៊ីលីដា​ ខេត្ត​បាត់ដំបង​ ត្រូវ​បាន​លើក​លែង​ការ​ចោទប្រកាន់​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ គឺ​ មាន​តែ​ជនជាប់ចោទ​ពីរ​នាក់​ប៉ុណ្ណោះ​កំពុង​ជាប់​ពន្ធនាគារ​ប៉េហ្ស៊ី​រីឯ​៣នាក់​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​

ជនជាប់ចោទ​៥នាក់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​”រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិបាល​ឬ​បុគ្គល​ផ្សេង​ទៀត​ និង​ បទ​ ក្លែង​បន្លំ​ “​ តាម​មាត្រា​៣៩១​មាត្រា​៣៩៣​មាត្រា​៦២៦​ និងមាត្រា​៦២៧​នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

ពាក់ព័ន្ធ​ករណីនេះ​ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ ​២០១៤រហូតមកដល់​ឆ្នាំ​ ២០១៦ មន្ត្រី​ធនាគារអេ​ស៊ីលីដា​​សាខា​ខេត្តបាត់ដំបង ​បានឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​ជា​ទម្រង់​អតិថិជន​ខ្ចី​ចងការ​ប្រាក់ ។​ ប៉ុន្តែ​គ្មាន​មនុស្ស​ពិតប្រាកដឡើយ ដោយ​សរុប​មាន​ឯកសារ​ក្លែងបន្លំ​នេះ​រហូតដល់​ទៅ ១២ ​ឯកសារ​ និង​ ដក​ប្រាក់អស់​ចំនួន​ ១.៧០០.០០០ដុល្លារ​អាមេរិក ​។

ក្រោយមក​មានការ​ផ្លាស់​ប្ដូរ​តួនាទី​ថ្នាក់ដឹកនាំ​សាខា​ធនាគារ​ខេត្ត​បាត់ដំបង​​ ទើប​បែកការ​ណ៍​ពី​ករណី​ក្លែង​បន្លំឯកសារ​ និង ​ដក​ប្រាក់ ទើប​ធនាគារ​អេ​ស៊ីលីដា​កណ្ដាល​​នៅ​ភ្នំពេញ ​បញ្ជូន​ក្រុម​អ្នក​ធើ្វ​អធិការកិច្ចទៅ​ខេត្តបាត់ដំបង​ រកឃើញ​ពី​ភាពមិន​ប្រក្រតី​នេះ ហើយ​ប្ដឹងទៅ​ក្រសួងមហាផ្ទៃ​ចាត់ការតែម្ដង៕ ​ចេស្តា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print