សហរដ្ឋអាមេរិកបន្តថ្កោលទោសមីយ៉ាន់ម៉ាទៅលើការសម្លាប់ជនជាតិភាគតិចរ៉ូហុីងយ៉ា

ចែករំលែក៖

កន្លងមកថ្មី ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ ម៉ា លោកស្រីអ៊ុងសាន ស៊ូជីបានប្រកាសថាក្រុមជនជាតិរ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិច នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ គឺជាជនអន្តោប្រវេសន៍ ចូលមករស់នៅក្នុង ប្រទេសនេះ។

ក៏ប៉ុន្តែបើទោះបីយ៉ាងណាក្តី ការសម្លាប់ដុតផ្ទះជនជាតិរ៉ូហ៊ីងយ៉ា បានធ្វើឲ្យក្រុម ជនជាតិភាគតិចក្រីក្រទាំងនោះរត់ ភៀស ខ្លួនទៅកាន់ប្រទេសជិតខាង ជារឿងមួយ មិនអាចទទួលយកបានឡើយ។

សហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះ ការបង្ក្រាបរបស់មីយ៉ាន់ម៉ា ទៅលើ ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា ដែលជាការជម្រះ ជនជាតិភាគតិច និងគំរាមកំហែងចំពោះ ការ ដាក់ទណ្ឌកម្មទៅលើអ្នកដែលទទួល ខុសត្រូវចំពោះអ្វីដែលគេហៅថា អំពើដ៏ឃោរឃៅបំផុតនោះនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។

លោក Rex Tillerson រដ្ឋមន្រ្តីការ បរទេសអាមេរិក បានចោទប្រកាន់មួយ ចំនួន ក្នុងចំណោមកងកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា និងក្រុមអ្នកឃ្លាំមើល ក្នុងតំបន់ នៃអំពើហិង្សានៅ រដ្ឋរ៉ាឃីន ភាគខាងជើង ប្រទេស ដែលពីមុនត្រូវបានគេស្គាល់ថា មីយ៉ាន់ម៉ា បានរុញច្រានជនភៀសខ្លួនជាង ៦០ម៉ឺននាក់ឲ្យឆ្លងកាត់ព្រំដែន ដ៏គ្រោះ ថ្នាក់ទៅប្រទេសបង់ក្លាដែស ។

លោកបានបន្ដថា បន្ទាប់ពីការវិភាគយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់នៃការពិត ដែល អាចរកបានវាច្បាស់ណាស់ថា ស្ថានភាព នៅរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ ម៉ា គឺជាការសម្អាតជនជាតិភាគតិច ប្រឆាំង នឹងក្រុមរ៉ូហ៊ីងយ៉ា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print