គ.ជ.ប.សម្រេចប្រគល់កៅអីតំណាងរាស្ត្រនៅសល់ជូនបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.ប.បានចេញលិខិតផ្លូវការមួយដោយសម្រេចប្រគល់កៅអីតំណាងរាស្ត្រនៅខេត្ត និងរាជធានី ចំនួន១១អាសនៈជូនដល់គណបក្សប្រជាជនកម្ពុជា។ ការប្រគល់ជូននេះដោយយោង លើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត។

កៅអី ឬអាសនៈតំណាងរាស្ត្រចំនួន១១ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.ប.ចេញសេចក្ដីសម្រេចប្រគល់ជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

អាសនៈតំណាងរាស្ត្រដែលត្រូវប្រគល់ជូនបក្សប្រជាជនកម្ពុជានាពេលនេះធ្វើឡើងតាមមាត្រា១៣៨ស្ទួននៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រដែលកំណត់បែងចែកអាសនៈដែលនៅទំនេរដោយគណបក្សនយោបាយប្រកាសមិនទទួលយកឱ្យទៅគណបក្ស នយោបាយដែលមានអាសនៈក្នុងសភា។

បើតាមមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា អាសនៈចំនូន១១របស់អតីតគណបក្ស សង្គ្រោះជាតិដែលគណបក្សនយោបាយ ចំនួន២ប្រកាសមិនទទួលយកនោះនឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាដែលនាំឱ្យកៅអីសរុបរបស់គណបក្សប្រជាជន កម្ពុជាក្នុងរដ្ឋសភាកើនដល់៧៩អាសន្នៈ។

លោក សោម សូររីដា អគ្គលេខាធិការ រង គ.ជ.ប. បានថ្លែងថា អាសនៈដែលនៅ សេសសល់ចំនួន១១អាសនៈដែលចំនួន២ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងគណបក្សខ្មែរឈប់ក្រប្រកាសមិនទទួលយកនោះត្រូវបានគ.ជ.ប.បែងចែករួចហើយ។

លោក សោម សូររីដា បានបន្តថា «ប៉ុន្តែ យើងរង់ចាំគណបក្សដែលចូលក្នុងសភា ស្បថចូលកាន់តំណែងសិន។ ជាទូទាំងក្នុង ច្បាប់បានចែងថាអាសនៈដែលគណបក្សមិនទទួលយកត្រូវបែងចែងទៅឲ្យគណ បក្សដែលមានអាសន្នៈក្នុងរដ្ឋសភា។ អ៊ីចឹងបើយើងរាប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាគឺមាន៤គណបក្ស។ ដូច្នេះយើង រង់ចាំគណបក្សទាំង៤មានគណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណ បក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិ វឌ្ឍន៍សេដ្ឋកិច្ចចូលសភាទើប គ.ជ.ប. ប្រកាសអាសនៈដែលត្រូវចែកនោះស្បថ ចូលកាន់ដំណែងសិន» ។

លោក សោម សូររីដា បានបញ្ជាក់ថា បើ តាមការគណនានោះអាសនៈចំនួន១១ត្រូវបែងចែងដោយគ.ជ.ប.នោះនឹងត្រូវបែង ចែងដោយផ្អែកទៅសន្លឹកឆ្នោតបានការរបស់គណបក្សនីមួយៗនៅក្នុងមណ្ឌលបោះ ឆ្នោត។ ដូច្នេះអាសនៈចំនួន១១ត្រូវបានទៅ លើគណបក្សប្រជាជនកម្ពុជាទាំងអស់ ។

ទាក់ទិននឹងការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតគណបក្ស ប្រឆាំងវិញលោក សោម សូររី អះអាថា បាន ឲ្យដឹងរហូតមកដល់ពេលនេះ គ.ជ.ប.មិន ទាន់បានបែងចែកនោះទេ ។

កៅអីតំណាងរាស្ត្រដែលត្រូវប្រគល់ជូនបក្សប្រជាជននៅពេលនេះមានដូចជា មណ្ឌលបាត់ដំបង១អាសនៈ, មណ្ឌលកំពង់ ចាមមាន៣អាសនៈ, មណ្ឌលកណ្ដាលមាន ២អាសនៈ, មណ្ឌលរាជធានីភ្នំពេញមាន ៣អាសនៈ និងមណ្ឌលព្រៃវែងមាន២ អាសនៈ ។

គិតមកទល់នឹងពេលនេះចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាកើនដល់ ៧៩កៅអី ដោយបូករួមទាំងចំនួនកៅអី ឈ្នះឆ្នោត២០១៣មានចំនួន៦៨អាសនៈ និងកៅអីដែលគ.ជ.ប.សម្រេចប្រគល់ជូនកាលពីថ្ងៃ២៧ ខែវិច្ឆិកាថែមទៀត ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print