ឈ្មួញមិនញញើតសូម្បីតែបន្តិច..! ដឹកឈើទាំងព្រឹកទៅវៀតណាម តាមអន្តរជាតិតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ផ្ទុក១ឡានមិនតិចជាងពី៥៥-៦០ម៉ែត្រគូប

ចែករំលែក៖

ខេត្តក្រចេះ ៖  បទល្មើសដឹកជញ្ជូនឈើមួយរយះនេះ គេទទួលស្គាល់ថា ឈ្មួញហ៊ានគឃ្លើននិងច្បាប់ព្រហើនបំផុត ខណះសមត្ថកិច្ចជាច្រើនស្ថាប័នរាងទន់ដៃទៅៗ សង្ស័យភ្លេចគិតពីតួនាទីភារៈកិច្ច សំងំយកលាភសក្ការៈទាំងកាត់កេរ្តិ៍កាត់ខ្មាស់នោះ..?

ព្រឹកមិញនេះជាឡានដឹកឈើរបស់លោកឧកញ៉ា ល័ក្ខណ៍ មានPCស្របច្បាប់ តែក្នុងPCកំណត់ត្រឹមតែ១៦-១៨ ម៉ែត្រ គូប។ ផ្ទុយទៅវិញខាងជំនាញលួចពន្យល់ថា៖ ការដឹកឈើនេះយ៉ាងតិច១ឡានមានចាប់ពី៥៥-៦០ម៉ែត្រគូប។ ការដាក់លើសបែបនេះដើម្បីបំពេញសេវាសមត្ថកិច្ចពាក់ព័ន្ធនូវជាក្បាលឡានឬប្រចាំខែ«ទន្សោងគោព្រៃ តូចសុីតូច ធំសុីធំ»ក្លាយជាវប្បធម៍ដ៏អាក្រក់ជ្រុលហួសហេតុពេកហើយ មេត្តាថ្នាក់លើដាក់ភាពសង្ស័យ ឈានដល់ពិនិត្យជាក់ស្តែងផង តើខុសច្បាប់កម្រិតណាករណីលោកឧកញ៉ា ល័ក្ខណ៍ ដឹកឈើទៅវៀតណាមតាមច្រកអន្តរជាតិតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ..?

មេប៉ុស្តិនគរបាលអន្តរប្រវេសន៍ លោក កើត ដារាសុី កាក់កប និងទទួលកម្រៃពីក្បាលឡានដឹកឈើទៅវៀតណាមតាមអន្តរជាតិតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។ នេះមិនទាន់គិតពីក្បាលឡានដឹកទំនិញទាំងខ្សែៗ បង់ពន្ធមិនគ្រប់ផង។

លោកឧកញ៉ា ល័ក្ខណ៍ ដឹកឈើទាំងព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មហាជនប្រជាពលរដ្ឋអ្នកធ្វើដំណើរបានថត ផ្តិតយករូបភាព និងមានចំងល់ថា៖ «ចុម..មួយឡានផ្ទុកត្រឹមតែ១៦-១៨ម៉ែត្រគូប» ហេតុអីដឹកយ៉ាងខ្ទរស្ទើរស្រុតផ្លូវជាតិ.?

នេះបានគេហៅថា៖ អំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធមែន៕  ដោយ៖ ល័ក្ស្មុី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print