ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងអំពីអាកាសធាតុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ឃើញ ថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងឦសាន ។
យោងតាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖
ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និង ខេត្តប៉ៃលិន ។ សីតុណ្ហភាពអប្បបរមានឹងចុះមកនៅក្នុងរង្វង់ពី១៧-១៨អង្សារ ។
ចំពោះបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី១៩-២១អង្សា ៕ ជាយក្រុង
...