ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកថ្នាក់កណ្តាល ថ្នាក់ខេត្ត ព្រមទាំងសមាជិក សមាជិការអញ្ជើញចូលរួមជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អតីតសមាជិកគណបក្សសង្គ្រោះជាតិបានសុំចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅខេត្តស្វាយរៀងពេលនេះ សរុបចំនួន២៣រូប ក្រោយពីអស់លោក លោកស្រី ឃើញទង្វើក្បត់ជាតិរបស់ប្រធានបក្សមួយនេះធ្វើឲ្យប្រទេសគ្មានការរីកចម្រើន៕ សហការី
...