ខេត្តកំពង់ចាម ៖ បុរសជនជាតិវៀតណាម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានគរបាលស្រុកជើងព្រៃធ្វើការឃាត់ខ្លួន ពីបទលួចឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០១៧ នៅចំណុចភូមិសង្កែរពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។
ជនជាតិវៀតណាមខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ MAI TRUNG SON ភេទប្រុស អាយុ៣៥ឆ្នាំ ហើយត្រូវបាននគរបាលកម្ពុជានៃអធិការដ្ឋានគរបាលស្រុកជើងព្រៃឃាត់ខ្លួន ខណៈពេលចុះល្បាតតាមគោលដៅ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ។
បច្ចុប្បន្នជនជាតិវៀតណាមរូបនេះ ត្រូវបានជំនាញស្រុកបញ្ជូនមកការិយាល័យស៊ើបអង្កេត ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍បន្ត ៕ វណ្ណៈ
...