យុត្តិធម៌​មានពិតសម្រាប់​មនុស្ស​គ្មាន​កំហុស​ !​លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​ សម្រេចមិនឃុំ​ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​ តែ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ស្ត្រី​ម៉ាស្សា​ម្នាក់​ដែល​ថៅកែ​បង្ខំ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ រួច​មាន​ការ​ប្រតាយប្រតប់​គ្នា​ធ្វើ​ឱ្យ​មាន​របួស​នោះ​ ឥឡូវ​ត្រូវ​បាន​លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​មិន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ទេ​ តែ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។​

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ស្ត្រី​រូប​នេះ​អាយុ​២៦ឆ្នាំ​ ត្រូវ​បាន​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ធ្វើការចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​ទៅវិញទៅមក​”តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន​7NG ភូមិ​សេដា​ ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​ថ្ងៃទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ។

ពេល​នាំ​មក​តុលាការ​ ស្ត្រី​រូប​នេះ​បដិសេធ​ថា​ ពុំ​មាន​ចេតនា​ធ្វើ​ឱ្យ​បុរស​ឈ្មោះ​ ធី​ សម្ផស្ស​  អាយុ​៣៣ឆ្នាំ​ មុខរបរ​ចុងភៅ​ រងរបួស​នោះ​ទេ​ ។

ស្ត្រី​រូប​នេះ​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា​ ថៅកែ​ហាង​ម៉ាស្សា​បង្ខំ​ឱ្យ​ចូល​ភ្ញៀវ​រួមភេទ​ តែ​នាង​ប្រកែក​ព្រោះ​អត់​ស្រួល​ដោយ​សារ​មក​ថ្ងៃ​ខែ​ ។​ ឈ្មោះ​ ធី​ សម្ផស្ស​ ឱ្យ​ប្រាក់​៣ម៉ឺន​រៀល​ ដើម្បី​រួមភេទ​ នាង​យល់​ព្រម​ ។​ ក្រោយ​បាន​ម្តង​ហើយ​ ធី​ សម្ផស្ស​ ចង់​បាន​ម្តង​ទៀត​ តែ​នាង​ប្រកែក​ ។​ ទំនង​ជា​ខឹង​ ធី​ សម្ផស្ស​ បាន​ចាប់​ដោះ​ខោអាវ​រហែក​ខ្ទេច​ រួច​ថៅកែ​ស្រី​ហាង​ម៉ាស្សា​ យក​កាំបិត​គំរាម​អារក​សម្លាប់​ចោល​ ប្រសិន​បើ​មិន​រួម​ភេទ​ជាមួយ​ភ្ញៀវ​ទេ​ ។

នាង​រៀបរាប់​ទាំង​យំ​បណ្តើរ​ថា​ ក្រោយ​ប្រតាយប្រតប់​គ្នា​ នាង​ធ្វើ​ឱ្យ​កាំបិត​មុច​ចំ​ជើង​ឈ្មោះ​ ធី​ សម្ផស្ស​ ហើយ​ថៅកែ​ស្រី​ ហៅ​ប៉ូលិស​ចាប់​ខ្លួន​នាង​តែ​ម្តង​ ។​ នាង​សូម​ឱ្យ​សមត្ថកិច្ច​ ចាត់​វិធានការ​លើ​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ ទាំង​អស់​ ។

​ប៉ុន្តែ​ទោះ​បី​យ៉ាងណា​ ករណី​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ស្ត្រី​ម៉ាស្សា​ម្នាក់​ប៉ុណ្ណោះ​ រីឯ​ឈ្មោះ​ ធី​ សម្ផស្ស​ និង​ ថៅកែ​ ដែល​បើក​កន្លែង​ម៉ាស្សា​លួច​បើក​អាជីវកម្ម​ផ្លូវ​ភេទ​ សមត្ថកិច្ច​ពុំ​ទាន់​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ឡើយ​ ៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print