ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភនិងលួចសម្ភារៈ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួននៅគោលដៅ២ផ្សេងគ្នា ពាក់ព័ន្ធបទល្មើស២ផ្សេងគ្នា ក្នុងនោះជនសង្ស័យម្នាក់ជាប់ចោទពីបទប៉ុនប៉ងរំលោភ និងម្នាក់ទៀតចាប់ខ្លួនតាមដីការជាប់ចោទពីបទលួចសម្ភារៈ។

ករណីចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំនុច២ផ្សេងគ្នា ដែលករណីទី១ ជនសង្ស័យម្នាក់ត្រូវបានក្រុមគ្រួសារនារីរងគ្រោះចាប់ខ្លួនប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ។

ជនសង្ស័យមានឈ្មោះសួន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
នារីរងគ្រោះមានឈ្មោះសន សុធារី អាយុ១៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ដំណើររឿងឈានដល់ការចាប់ខ្លួនត្រូវបានសមត្ថកិច្ចអោយដឹងថា នៅវេលារសៀលថ្ងៃទី០៩ ខែធ្នូ នារីរងគ្រោះបានត្រឡប់មកពីលក់ដូរនៅផ្សា ពេលទៅដល់ផ្ទះនារីរងគ្រោះបានចូលបន្ទប់ដើម្បីប្តូរសម្លៀកបំពាក់ តែពេលចូលបន្ទប់នាងមិនបានដាក់គន្លឹះទ្វាទេ ។ ពេលនោះស្រាប់តែជនសង្ស័យឃើញទ្វារអត់ដាក់គន្លឹៈក៍លបចូលទៅក្នុងបន្ទប់ដែរក្នុងបំណងចាប់រំលោភ ពេលឃើញជនសង្ស័យចូលក្នុងបន្ទប់នារីរងគ្រោះបានស្រែកអោយគេជួយ ។ ពេលឮសម្លេងនារីរងគ្រោះស្រែកជនសង្ស័យបានរត់ចេញពីបន្ទប់ គ្រានោះក្រុមគ្រួសារបានរត់ទៅចាប់ជនសង្ស័យប្រគល់អោយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ដើម្បចាត់ការតាមផ្លូវច្បាប់ ។

ដោយឡែកករណីមួយទៀត ជនសង្ស័យម្នាក់កម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ចាប់ខ្លួន ទៅតាមអំណាចដីការបង្គាប់អោយចាប់ខ្លួនលេខ៧១៨ “រ” ដ.ច.ន ចុះថ្ងៃទី ២៨-០៩-២០១៧ ចេញដោយលោក តុប ឈុនហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ ៖ លួច ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៤៤ ផ្លូវ លំ ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៩-០៣-២០១៧។
-ជនល្មើសឈ្មោះ អ៊ុក ចំរើន ហៅ ទីឡេវ ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧៤ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print