ភ្នំពេញ ៖ អគ្គិភ័យ២ករណីបានកើត ឡើងផ្ទួនគ្នា ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៧ខ្នង រួមនិងទ្រព្យសម្បត្តិអស់រាប់មឺនដុល្លារ នៅខណ្ឌប្ញស្សីកែវ និងខណ្ឌសែន សុខ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះទេ ។
ករណីទី១ ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋស្ដុកអំបោះហុង នៅម្ដុំកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាល ពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ។
ដោយឡែកសម្រាប់មូលហេតុដែល បណ្ដាលឲ្យមានអគ្គិភ័យមួយនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែការសន្និដ្ឋានជំហ៊ានដំបូងបណ្ដាល មកពីឆ្លងចរន្ដអគ្គិសនី ។ ចំណែកការខូច ខាតវិញ មានអំបោះហុងមួយចំនួនធំ, រថយន្ដ Luxes RX330មួយគ្រឿង និង សម្ភារៈក្នុងផ្ទះមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន៧ គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះដោយ រលត់ទៅវិញនៅវេលាម៉ោងជិត៣រសៀលថ្ងៃដដែរ ។
ករណីទី២ ៖ គឺលំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើអំពី ឈើលើថ្មក្រោម ចំនួន៦ខ្នង នៅជាប់គ្នាៗ ត្រូវបានអណ្តាតឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរងការខូចខាត ទាំងស្រុង ។
នៅក្នុងប្រតិបត្តិការណ៍នេះសមតក្ថកិច្ចជួយអន្តរាគមន៍ប្រមាណជាង១ម៉ោងទើប អណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍កើតឡើង កាលពីវេលា ម៉ោង១៤និង៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយ ផ្សារទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា ដំបូងឡើយគាត់បានឃើញអណ្តាតភ្លើងបនិងផ្សែងខ្មួលខ្មញ់ហុយ ចេញពីបន្ទប់ផ្ទះជួល ដែលមានរថយន្ត កូរ៉ូឡា ស៊េរី២០០៣ មួយគ្រឿង នៅក្នុងផ្ទះ នោះ ភ្លាមៗគាត់នឹងប្រជាពលរដ្ឋបានទាក់ ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរា គមន៍ជួយពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ គ្របដណ្តប់ទៅលើផ្ទះប្រជាពលរដ្ឋនោះ ។
បន្ទាប់ពីមានករណីអគ្គីភ័យនេះកើតឡើងគេក៍ឃើញមានវត្តមានលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចុះទៅពិនិតដល់កន្លែងកើតហេតុនិងបញ្ជាឲ្យលោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបាន ឲ្យដឹកនាំកម្លាំងរបស់លោកសហការជាមួយកងកម្លាំងបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ និងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ។
លោកអធិការខណ្ឌសែនសុខប្រាប់បន្ត ឲ្យដឹងថា ដោយសារស្ថានភាពផ្លូវចូលមានការតូបចង្អៀតធ្វើឲ្យពិបាកដល់ការអន្តរា គមន៍ពន្លត់អគ្គិភ័យនេះ ប៉ុន្តែទោះបីជាយ៉ាងណាកងកម្លាំងបានប្រឹងប្រែងអូសទាញ ទុយោទឹកចូលកន្លែងកើតហេតុ ដើម្បីបាញ់ ទឹកពន្លត់អណ្តាតភ្លើង ដែលកំពុងលេប ត្របាក់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ ។
ដោយឡែកលោក ព្រហ្ម យ៉ន នាយ ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញបាន បញ្ជាក់ថា នៅ ក្នុងប្រតិបត្តិអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឲ្យរលត់សូន្យសុងទៅវិញនោះ គឺប្រើប្រាស់រយៈពេលជាង១ម៉ោង ដោយ ប្រើរថយន្តទឹកចំនួន៣២គ្រឿង ក្នុងនោះ រថយន្តទឹក របស់រាជធានីចំនួន២១គ្រឿង រថយន្តទឹកង៧០ចំនួន៣គ្រឿង រថយន្តទឹក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន ៣គ្រឿង រថយន្តទឹករបស់ ក្រុមហ៊ុនស្រា បៀកម្ពុជាចំនួន១គ្រឿង និង រថយន្តទឹក របស់ ក្រុមហ៊ុន OCIC ជ្រោយចង្វាចំនួន ៤គ្រឿង ប៉ុន្តែប្រើប្រាស់ទឹកអស់តែចំនួន ២៥ រថយន្តប៉ុណ្តោះ ។
លោក ព្រហ្ម យ៉ន ប្រាប់បន្តថា ជុំវិញ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យ មានមនុស្សណាម្នាក់ ត្រូវរងគ្រោះនោះ ទេ ។ ចំណែកសម្ភារៈខូចខាត រួមមាន ផ្ទះពលរដ្ឋ ចំនួន ៦ខ្នង រថយន្ត កូរ៉ូឡា ១គ្រឿង ម៉ូតូ៣គ្រឿង ម៉ាសីុនដេរខោអាវ ១៦គ្រឿង នឹងទ្រព្យសម្បត្តិមួយចំនួនធំ ទៀត ។ មូលហេតុដែលបង្កឲ្យមានករណី នេះលោកនៅមិនទាន់បញ្ជាក់បាននៅឡើយ គ្រាន់តែជំហានដំបូងសន្និដ្ឋានកើតចេញពីការឆ្លងចរន្តអគ្គិសនី ។
ជាមួយគ្នានោះដែរលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់ខ្សែភ្លើង ចាស់ ប្រើកំប៉ុងហ្គាសចាស់ និងអុជធុប ទៀនជាដើមត្រូវមានប្រុងប្រយ័ត្នខ្ពស់បំផុត ចៀងវាងកើតមានករណីគ្រោះអគ្គីភ័យ ៕ តុង សីហា+អរុណរះ