នគរបាលចម្រុះខេត្តកំពង់ចាម បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពងចាម ៖ មន្ត្រីនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា កាលពីវេលាម៉ោង៨​និង៥នាទី ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធការជួញ ដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅភូមិក្រោយវត្ត ឃុំគរ  ស្រុកព្រៃឈរ  ខេត្តកំពងចាម ក្រោមកិច្ច សហការកម្លាំងជំនាញការិយាល័យប្រឆាំគ្រឿង , កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃ ឈរ  និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដោយប្រើវិធានញុះញង់ ។

ជនសង្ស័យទាំង៩នាក់ដែលរងការចាប់ខ្លួនរួមមាន ៖ ១-ឈ្មោះ ឯម ឌីណា  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិក្រោយវត្ត  ឃុំគរ  ស្រុកព្រៃឈរ  ខេត្តកំពង់ចាម ,       ២-ឈ្មោះ យាន  សុវណ្ណារ: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាកែវ ឃុំគរ  ស្រុកព្រៃឈរ , ៣-ឈ្មោះ តាត់ ធា  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិ តាមាស  ឃុំគរ  ស្រុកព្រៃឈរ  ,      ៤-ឈ្មោះ ដេត  សុវណ្ណបូរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិតាម៉ូត  ឃុំគរ  ស្រុកព្រៃឈរ , ៥-ឈ្មោះ ពុំ  ចាន់វាសនា  ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិត្រពាងពោន  ឃុំគរ  ស្រុកព្រៃឈរ , ៦-ឈ្មោះ​ រស់  វ៉ាន់ធី​ ភេទប្រុស អាយុ២៣ឆ្នាំ​  ជនជាតិខ្មែរ  នៅភូមិត្រពាំងពោន   ឃុំគរ  ស្រុកព្រៃ ឈរ , ៧-ឈ្មោះ​  ហែន  ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ​  ជនជាតិខ្មែរ  ត្រពាំពោន  ស្រុកព្រៃ ឈរ  , ៨-ឈ្មោះ  លន់  សុធ័ន  ភេទប្រុស អាយុ៣៦ឆ្នាំ  ជនជាតិខ្មែរ  នៅភូមិអ្នកតាស្នឹង  ឃុំបឹងណាយ  ស្រុកព្រៃឈរ  និង៩-ឈ្មោះ​  សូរ  ចាន់បុត្រ  ភេទប្រុស អាយុ៣០ឆ្នាំ  ជន ជាតិខ្មែរ  រស់នៅភូមិទួលខ្វាវ  ឃុំបឹងណាយ   ស្រុកព្រៃឈរ  ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ ទូរស័ព្ទដៃ៦ គ្រឿង ប្រាក់ញុះញង់ ចំនួន៨០.០០០រៀល ឧបករណ៍សេព ថ្នាំញៀន១សម្រាប់  និងម៉ូតូចំនួន៦គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូន បន្ត ដើម្បីចាត់ការផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print