បើកបរក្នុងស្ថានភាពស្រវឹងធ្លាក់ចូលអូរបណ្តាលឱ្យមនុស្សស្លាប់បីនាក់និង៧នាក់ទៀតរបួសធ្ងន់និងស្រាល នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី​៖​ មនុស្សបីនាក់បានស្លាប់និង៧នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារបើកបររថយន្តល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំជ្រុលចង្កូតធ្លាក់ចូលអូរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅថ្ងៃអាទិត្យ១៤រោចខែមិគសិរឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៧វេលាម៉ោង១៧ និង ៤៥នាទីត្រង់ ចំណុចអូសាមល់លើផ្លូវក្រាលកៅស៊ូមិនទាន់រួច ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរនគីរី។

លោកថេងចន្ធីអធិការនគបាលស្រុកលំផាត់បានឱ្យដឹងថារថយន្តនោះបើកបរ ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងល្បឿនលឿនក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងអូរដោយខ្លួនឯងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់ក្នុងនោះស្រី០២នាក់និងរង របួសធ្ងន់ ម្នក់ (ប្រុស)រង របួសស្រាល ០៦នាក់ ស្រី ម្នាក់។

លោកបន្តថារថយន្តដែលធ្លក់ចូលអូរនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ២,៥តោន ពាក់ផ្លាកលេខភ្នំពេញ ៣D.២៥៥៩បើកបរដោយឈ្មោះ វ៉ុន វ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមិនមានរងរបួសហើយបានរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។

ហើយក្នុងហេតុការគ្រោះថ្នក់រថយន្តធ្លាក៉ចូលអូរនោះបណ្តាលឱ្យមានអ្នករងគ្រោះរួមមានទី១ឈ្មោះ ឡាង ឃារិទ្ធ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)
ទី២ឈ្មោះ ផល លីកា ភេទ ស្រី អាយុ ០៣ឆ្នាំ ជនជាតិ ខ្មែរ (ស្លាប់)ទី៣ឈ្មោះ លួន រ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ(ស្លាប់)។

កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសេដាបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកបកែវតាមរយៈរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យស្រុកបកែវ ។

ដោយឡែករថយន្តត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃំុសេដានិងធ្វើការប្ររគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print