រថយន្ដ៣គ្រឿងបុកបន្ដគ្នា​បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពងធំ៖ នៅវេលាម៉ោង​ ២៣និង ៥៥នាទី ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ មានគរណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ 6 ត្រង់ចំណុចភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ រវាងរថយន្តបុកបន្តរគ្នា ចំនួន៣គ្រឿង ទិសដៅស្របគ្នាពីសៀមរាបឆ្ពោះទៅកំពង់ចាមបណ្ដាលឲ្យមនុស្ស២នា់ក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​(រថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន) ដំបូង រថយន្តម៉ាក ហ៊ីយ៉ានដាយ​ ចំនុះ១៥តោន​ ពណ៌​ ស​ ពាក់ស្លាកលេខ​ កំពង់ចាម 3A 6407 ដឹកដំឡូង អ្នកបើកបរ​ (រត់គេចខ្លួនបាត់) ក្រោយពីបានបើកទៅបុករថយន្តកំពុងឈប់ ពី​ក្រោយ រថយម៉ាក​ ហ៊ីយ៉ាន់ដាយ​ ទំងន់១៥តោនដូចគ្នា ដឹក​ដំឡូងមី ក្បាលពណ៏​ស​ ពាក់ស្លាកលេខ​ 3B 8026​ បើកបរដោយ ឈ្មោះ​ នូវិទិត្យ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ រស់នៅ​ ភូមិតូង ឃុំ​ សួង​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់) នៅកន្លែងកើតហេតុ​។

បន្ទាប់មក​នៅម៉ោង​៤និង ២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែមានរថយន្តម៉ាក​ សំយ៉ុង ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T 0670 ដឹកឡូងមី ជិះគ្នា៥នាក់ បើក​បរដោយ​ ឈ្មោះ​ខែម​ ភេន ប្រុសអាយុ ៤៥ឆ្នាំ​ រស់នៅភូមិស្រយ៉ង់​ ឃុំស្រយ៉ង់​ ស្រុគូលេន​ ខេត្តព្រះវិហារ​ បានទៅបុករថយន្ត បង្កហេតុ ពីក្រោយបណ្តាលអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៤នាក់។ ១/ លឹម​ ហោ​ ស្រី​ អាយុ៤០ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់​ ខេត្តព្រះវិហារ របួសធ្ងន់។ ២/ ភេន​ ភារុណ អាយុ​9ឆ្នាំនៅ ភូមិស្រយ៉ង់​ ឃុំស្រយ៉ង់​ ខេត្ត្តព្រេះវិហារ( របួសស្រាល) ។ ៣/ អេង​ ប្រុស​ ភេទប្រុស​ អាយុ៣៨ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់​ ស្រុកគូលេន​ ខេត្តព្រះវិហារ​ (ស្លាប់) ។ ៤/ ក្មេងប្រុសអាយុប្រហែល ៣ឆ្នាំមិនស្គាល់អញ្ញាណ រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះតាមរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែក បញ្ជូនទៅមន្ទីរពេទ្យសៀមរាប រីឯសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តយកមរក្សាទុកអធិការដ្ឋានស្រុកស្ទោងដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ប៊ុន​រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print