ខេត្តព្រះសីហនុ ៖ នារី២នាក់បា នស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុ ងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើ តឡើងបង្កដោយរថយន្តមួយគ្រឿង បានបុ កពីក្រោយម៉ូតូនៅវេលាម៉ោង១០និ ង១០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មា នពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើ ង បង្កដោយ រថយន្ត ១គ្រឿងម៉ាក LUXES RX300 ពណ៌ ស្ករ ពាក់ស្លាកលេខព្រះសីហនុ2A-6084 មានទិសដៅពីភ្នំពេញឆ្ពោះមកខេត្ត ព្រះសីហនុ ។ លុះដល់ចំណុចខាងលើក៏បានបុកពី ខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1D-7296 បើកបរដោយឈ្មោះ លាង ទី ភេទស្រី អាយុ ២៦ឆ្នាំនិងអ្នករួមដំណើរម្នាក់ ឈ្មោះ តក់ ផលលីន ភេទ ស្រី អាយុ ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិស្ រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា។
ប្រភពដដែលបន្តថាគ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ស្រ្តីចំនួ ន០២នាក់(អ្នកបើកបរម៉ូតូនិងអ្ នករួមដំណើរ)បានស្លាប់នៅនឹងកន្លែ ងកើតហេតុ។
ចំណែកអ្នកបើកបររថយន្ តបានរត់គេចខ្លួនបាត់ក្រោយពេលកើ តហេតុ។សាកសពជនរងគ្រោះត្រូវបានក្ រុមគ្រួសារយកទៅធ្វើបុណ្យតាមប្ រពៃណី។
បច្ចុប្បន្នវតុ្ថតាង រថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់រង់ចាំការដោះ ស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ