ខេត្តកណ្តាល ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក ហុក វ៉ាន់ធីណា ចៅក្រមស៑ើុបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័កំពូលលួច និងបង្ករហិង្សារ ដាក់អ្នកដ៍ទៃ បណ្តោះអាសន្នដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់” លួច” តាមបញ្ញាត្តិមាត្រា៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ប្រព្រឹត្តនៅភូមិតាខ្មៅ០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
ជនសង្សយ័ឈ្មោះ ចេកឈួន ហៅយូ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ។
សូមជម្រាបថា: ជនសង្សយ័កំពូលលួច និងបង្ករហិង្សារ ដាក់អ្នកដ៍តៃ ត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញព្រហ្មទណ្ឌ បានតាមប្រមាញ់ចាប់ ជនសង្សយ័ជាកំពូលមុខសញ្ញាធ្លាប់លួច និងបង្ករហិង្សា ខណះដែលជនសង្សយ័ដេញចាក់យកទ្រព្យសម្បត្តិពីនារីរងគ្រោះម្នាក់។
ហេតុការណ៍នេះកាលពីថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០០និង១០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ ស កែវ ពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា: ជនរងគ្រោះ១នាក់មានឈ្មោះប៉ាង សុផៃ ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ,មុខរបរគ្រូបង្រៀន។
ត្ថុតាងចាប់យក: កូនកាំបិតចុងស្រួចប្រវែង៣២សង់ទីម៉ែត្រ។
-កង់ចំនួនមួយ កាបូបស្ពាយពណ៍ខ្មៅចំនួន១ លុយចំនួន៨៥០០រៀល លុយចំនួន១០០០រៀល (របស់ជនរងគ្រោះ) ទូរសព្ឌ័ម៉ាកNokia x3 ពណ៍ខ្មៅ ចំនួន១គ្រឿង (របស់ជនរងគ្រោះ) ។
លោកអធិការបានអោយដឹងទៀតថា: កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងឈនៅមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែឃើញជនល្មើសខាងលើជិះកង់មានស្ពាយកាបូបខ្មៅមួយមក ហើយសួរជនរងគ្រោះថាឈធ្វើអី ជនរងគ្រោះថាឈចាំប្តី ពេលនោះជនរងគ្រោះក៏រត់ចូលផ្ទះ ហើយជនល្មើសក៏ដកកូនកាំបិតរត់ដេញតាម ពេលនោជនរងគ្រោះក៏បានស្រែកថាចោរៗ រួចជនល្មើសក៏បានរុញជនរងគ្រោះផ្តួលផ្ទប់ជញ្ជាំង ហើយនិយាយគំរាមថាមានរបស់អ្វីឲ្យអញទាំងអស់មក! រួចជនរងគ្រោះឆ្លើយថាមានតែលុយមួយពាន់រៀលនិងទូរសព្ឌ័មួយ ហើយក៏ឲ្យវាទៅ។
បន្ទាប់ប្តីជនរងគ្រោះនិងអ្នកជិតខាងក៏មកទាន់រាយការណ៍ជូនសមត្ថកិច្ចកម្លាំងជំនាញព្រហ្មទណ្ឌបានដេញចាប់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសឆ្លើយថាពិតជាបានប្រព្រឹតដូចខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះគេយកទ្រព្យសម្បត្តិនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បាន១ម្តង កាលពីថ្ងៃទី០៨/១០/២០១៧ ជាមួយបក្ខពួកម្នាក់ឈ្មោះផន មនោរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង ពីបទលួចនិង ហិង្សា រីឯគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់រយៈពេល២ឆ្នាំ មកហើយ៕(ដោយ:ឆ ដា)